Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ គ្មាននរណាម្នាក់អាចធានាថា រុស្ស៊ីនឹងមិនវាយប្រហារអ៊ុយក្រែនម្តងទៀតនោះទេ

បានផុស

នៅ

លោក​ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងថា ទោះបីជាមានការស្វែងរកការគាំទ្រពីអន្តរជាតិក៏ដោយ ក៏គ្មាននរណាម្នាក់អាចផ្តល់ការធានា​ឲ្យ​ច្បាស់ថា លោក វ្ល៉ាឌីមៀរ ពូទីន នឹងមិនបើកការវាយប្រហារលើកក្រោយទៀតលើប្រទេសអ៊ុយក្រែននោះដែរ។

លោក​ហ្សេលេនស្គី និង​លោក​ពូទីន (រូបថត៖ AP/REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Ukrainska Pravda ថ្ងៃទី​១៩ខែ​កុម្ភៈ​ឆ្នាំ​២០២៦ លោកហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ដ្បិត​លោកមានការគោរពចំពោះអំណាចរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏«គ្មាននរណាម្នាក់អាចប្រាប់យើង និងផ្តល់ពាក្យសន្យាថា លោកពូទីន នឹងមិនវិលត្រឡប់មកវិញនោះឡើយ»។ លោកបានបញ្ជាក់ថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខដ៏រឹងមាំពីពិភពលោក ដើម្បីប្រាកដថា បណ្តាប្រទេសនានានឹងត្រៀមខ្លួនឆ្លើយតប បើមានការឈ្លានពានពីសំណាក់រុស្ស៊ីកើតឡើងជាថ្មី។

ការលើកឡើងរបស់លោកប្រធានាធិបតី បានបង្ហាញពីការជំរុញ​ឲ្យ​មានការប្តេជ្ញាចិត្តរយៈពេលវែងពីអន្តរជាតិ ដើម្បីការពារអនាគតរបស់អ៊ុយក្រែន។ ខណៈដែលអាមេរិកបានសន្យា​ផ្តល់ការធានាសន្តិសុខក្នុងរយៈពេល១៥ឆ្នាំ ទីក្រុងកៀវកំពុងស្វែងរកការប្តេជ្ញាចិត្តដែលមានរយៈពេលលើសពី២០​ឆ្នាំ។ លោកហ្សេលេនស្គី បាន​បន្ថែម​​​ថា សម្រាប់អ៊ុយក្រែន វិធានការសន្តិសុខទាំងនេះត្រូវតែមានន័យថា «ពិភពលោក ឬបណ្តាប្រទេសមួយចំនួននឹងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងលោកពូទីន» បើលោកត្រឡប់មកវិញជាមួយនឹងសកម្មភាពឈ្លានពានរបស់ខ្លួន​ទៀត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម