ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលកន្លះឆ្នាំ
តម្លៃប្រេងអន្តរជាតិបានបន្តកើនឡើងនៅថ្ងៃសុក្រ (២០ កុម្ភៈ)នេះ បន្ទាប់ពីបិទការជួញដូរក្នុងតម្លៃខ្ពស់បំផុតក្នុងរយៈពេលកន្លះឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ ដែលជំរុញដោយភាពតានតឹងភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២១ សេន ឬ ០,៣% ដល់ ៧១,៨៧ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ២៣ សេន ឬ ០,៤% ដល់ ៦៦,៦៦ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ម៉ាក បានកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែ ពេលបិទការជួញដូរម្សិលមិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា «រឿងអាក្រក់ខ្លាំងមែនទែន» អាចកើតឡើង ប្រសិនបើអ៊ីរ៉ង់មិនសម្រេចបានកិច្ចព្រមព្រៀងទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរ។ លោក ត្រាំ បានកំណត់ឱសានុវាទចន្លោះពី ១០-១៥ ថ្ងៃខាងមុខ។
កន្លងមក អ៊ីរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបង្កើតឡើងក្នុងគោលបំណងសន្តិភាពប៉ុណ្ណោះ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ជឿថា វាជាកម្មវិធីយោធា។
អ្នកជំនាញលើកឡើងថា ភាពតានតឹងនៅមជ្ឈិមបូព៌ាបង្កើនកង្វល់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេង ជាពិសេសប្រេងដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលរួមចំណែកដល់លំហូរផ្គត់ផ្គង់សកលប្រមាណ ២០%៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


