សន្តិសុខសង្គម
ឆាបឆេះផ្ទះពលរដ្ឋជាន់ទី១ នៅក្បែរផ្សារអូរឬស្សី ខូចខាតអស់ទាំងស្រុង
ភ្នំពេញ ៖ ផ្ទះពលរដ្ឋជាន់ទី១ ក្បែរផ្សារអូរឬស្សី ត្រូវបានអណ្តាតភ្លើងលេបត្របាក់ រួមទាំងសម្ភារៈអស់ទាំងស្រុង តែមិនបង្កឱ្យនរណារបួសនោះឡើយ ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨យប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្ទះជាន់ទី១ តាមបណ្តោយផ្លូវលេខ ១៦១ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីពលរដ្ឋបានឱ្យដឹងថា ផ្ទះខាងលើនេះមិនមានមនុស្សរស់នៅនោះទេ ។ ដោយនៅជាន់ទី១នេះ គេទុកចោល នឹងសម្ភារៈចាស់មួយចំនួន នៅទីតាំងកើតហេតុ ។ លុះមកដល់វេលាកើតហេតុ គេបានឃើញផ្សែងហ៊ុយចេញ ពីជាន់ទី១ ដែលគេទុកចោល កើតទៅជាអណ្តាតភ្លើងសន្ធោសន្ធៅ យ៉ាងឆាប់រហ័ស ។ ភ្លាមៗ អ្នកក្បែរខាង ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកកាន់ទីតាំងខាងលើ អន្តរាគមន៍ ជៀសវាងមានការរាលដាលបន្តទៅទៀត ។

ក្នុងសកម្មភាពអន្តរាគមន៍ក៏ឃើញមានវត្តមាន លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ៧មករា ចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យ នឹងជួយអន្តរាគមន៍ ជាមួយនគរបាលជំនាញផងដែរ ។

អគ្គិភ័យនេះបានឆាបឆេះ សំណង់ប្រភេទថ្ម ប្រក់ក្បឿង ខូចខាតអស់ទាំងស្រុង រួមទាំងសម្ភារៈមួយចំនួន ហើយរថយន្តពន្លត់អគ្គិភ័យនៃស្នងការរាជធានី , រថយន្តជំនួយ ក្រុមហ៊ុនស្រាបៀរកម្ពុជា , រថយន្ត ទីក្រុងអូឡាំព្យា , រថយន្តជំនួយ ក្រសួងមហាផ្ទៃ បាញ់ឱ្យរលត់ជាស្ថាពរ ។ ចំណែកឯមូលហេតុ ច្បាស់លាស់យ៉ាងណានោះនគរបាលជំនាញ កំពុងធ្វើការស្រាវបន្ថែម៕
អត្ថបទ ៖ រដ្ឋា







-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


