កីឡា
ឃុន ឌីម៉ា ត្រឡប់ពីរបួសជង្គង់(ACL) សាងកំណត់ត្រាផ្តួលដៃគូសន្លប់ ២ ប្រកួតជាប់គ្នា
កីឡាករគុនខ្មែររហស្សនាមនាគខ្មៅ ឃុន ឌីម៉ា នៅតែបង្ហាញក្បាច់ និងសាច់ស្នៀតល្អគួរឱ្យកត់សម្គាល់នៅលើសង្វៀនប្រកួត ដ្បិតទើបត្រឡប់មកវិញ ដោយសាររបួសដាច់សរសៃជង្គង់ក៏ដោយ ខណៈ ២ ប្រកួតចុងក្រោយ កីឡាករបានផ្តួលដៃគូឱ្យសន្លប់ទាំង ២ ប្រកួតជាប់គ្នា។

ឃុន ឌីម៉ា បានអវត្តមានពីសង្វៀនប្រកួត ១ ឆ្នាំជាង ដោយសាររបួសដាច់សរសៃជង្គង់ (ACL) ដែលជាលើកទី ២ នៅក្នុងអាជីព។ យ៉ាងណា ការត្រឡប់មកវិញ ២ ប្រកួតចុងក្រោយរបស់កីឡាករវ័យ ៣៥ ឆ្នាំ មកខេត្ត បន្ទាយមានជ័យ រូបនេះ នៅតែធ្វើបានល្អ ដោយផ្តួលដៃគូឱ្យសន្លប់ ២ ប្រកួតជាប់គ្នា។
កាលពី ២ សប្តាហ៍មុន ឃុន ឌីម៉ា បានជួបជាមួយកីឡាករសញ្ជាតិ ម៉ារ៉ុក ឡាសេន អេហ្សាអ៊ួយ នៅសង្វៀនស្ថានីយទូរទស្សន៍ បាយ័ន។ ជាលទ្ធផលកូនបង្កើត និងជាកូនសិស្សលោកគ្រូហេង ប៊ុនឃីម បានផ្តួលដៃគូដោយកណ្តាប់ដៃឱ្យសន្លប់ទឹកទី ៣។

ចំណែកកាលពីថ្ងៃ អាទិត្យ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញនៅសង្វៀនស្ថានីយទូរទស្សន៍ បាយ័ន ដដែល ឌីម៉ា បានផ្តួលឱ្យកីឡាករ ម៉ាឡេស៊ី ម៉ូហាម៉ាត់ អាហ្វិនឌី ប៊ីន អាប់ឌុលឡា ឱ្យសន្លប់ទឹកទី ១ ដោយប្រើកណ្តាប់ដៃជាថ្មីម្តងទៀត។
បន្ទាប់ពីការប្រកួតទាំង ២ ប្រកួតនេះ ឃុន ឌីម៉ា បានធ្វើឱ្យអ្នកគាំទ្រមានការស្ងើចសរសើរជាខ្លាំង ដោយសារតែគាត់ខានវាយយូរហើយ ហើយថែមទាំងមានវ័យជ្រែថែមទៀត នៅតែមានអាវុធមុតស្រួច និងកាចមិនចាញ់ពីមុនឡើយ។ ចំណុចមួយទៀត ដែលអ្នកគាំទ្រសរសើរខ្លាំងបំផុត គឺគាត់នៅតែអាចថែរក្សារាងបានយ៉ាងល្អ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


