សន្តិសុខសង្គម
សមត្ថកិច្ចខេត្តក្រចេះ ចុះបង្ក្រាបករណីគ្រឿងញៀនបណ្តាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ
កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំងមេក្លោងគ្រឿងញៀនមួយកន្លែង រហូតឈានដល់មានការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ក្នុងពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ហ៊ន ប៉ូច ស្នងការរងនិងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ និងបានបញ្ជាក់ថា ករណីបង្ក្រាបគ្រឿងញៀនអនុវត្តតាមដីការបស់តុលាការ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនារសៀលថ្ងៃ ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅភូមិថ្មី ក្នុងឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះមានឈ្មោះ ថា មករា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវគ្រាប់កាំភ្លើងចំដើមទ្រូងផ្នែងខាងស្ដាំដួលស្លាប់នៅនឹងកន្លែង។
យោងតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្ត ការផ្ទុះអាវុធនៅភូមិថ្មី ឃុំសណ្តាន់ និងឈានដល់មានអ្នកស្លាប់ខាងលើ គឺជាករណីបង្ក្រាបគ្រឿងញៀន។ អ្នកស្លាប់ គឺជាបក្ខពួកជួញដូរគ្រឿងញៀន។
លោកបន្តថា ពេលកម្លាំងទៅដល់ មានការប្រទូសរាយគ្នាតែម្តង ដោយភាគីខាងបក្ខពួកគ្រឿងញៀនមានអាវុធខ្លីមួយដើម។ តាមចម្លើយសារភាពបក្ខពួកម្នាក់ទៀតដែលឃាត់ខ្លួនបាន មេក្លោងមានអាវុធខ្លីជាប់នឹងខ្លួន។ ក្នុងនោះ សមត្ថិច្ចឃាត់ខ្លួនមនុស្សពាក់ព័ន្ធ បានចំនួន ២នាក់ (ប្រុស) បច្ចុប្បន្នកំពុងបន្តនីតិវិធី។

ទោះជាយ៉ាងណាក្តីនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត បានរៀបរាប់ពីហេតុការណ៍ផ្ទុះអាវុធថា មុនពេលកើតហេតុឈ្មោះ ថា មករា បានមកផ្ទះតាយាយ ដើម្បីងូងទឹកឱ្យតាពិការជារៀងរាល់ល្ងាច ក្រោយពីមកឃ្វាលក្របីវិញ ដោយនៅថ្ងៃកើតហេតុខាងលើ ឈ្មោះ ថា មករា ទើបតែមកដល់មួយសន្ទុះ ស្រាប់តែមានកម្លាំងសមត្ថកិច្ច ចុះមកបង្ក្រាបករណីគ្រឿងញៀនក្នុងផ្ទះយាយតា ដោយមានអ្នកប្រព្រឹត្តផ្សេងទៀតនៅក្នុងផ្ទះ ហើយអ្នកប្រព្រឹត្តក៏បាននាំគ្នារត់ទៅខាងក្រោយផ្ទះ បានជាសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ ហើយឈ្មោះ ថា មករា ឈរមើលគេរត់ក៏ត្រូវសមត្ថកិច្ចមកបាញ់ដួលផ្កាប់មុខទៅនឹងដីតែម្ដង ។
តាមការលើកឡើងពីឈ្មោះ ថា រក្សា ត្រូវជាប្អូនស្រីបង្កើតជនរងគ្រោះ បានរៀបរាប់បន្ថែមថា ក្រោយពីបងប្រុសខ្លួនត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ខ្លួនក៏បានដឹកបងប្រុសតាមរថយន្តរបស់សមត្ថកិច្ចដើម្បីយកទៅមន្ទីរពេទ្យ។ មុននឹងលើកបងឡើងទៅលើរថយន្ត ក៏បានស្ទាបហោប៉ៅខោរបស់បងប្រុសទាំងអស់ដើម្បីយកសម្ភារៈមានដូចជា ទូរសព្ទ លុយ កាស និងសោរម៉ូតូ ដើម្បីយកទុកអស់ពីហោប៉ៅ ដោយពុំបានឃើញអ្វីក្រៅពីនោះទៀតទេ។ ស្រាប់តែពេលមកដល់មន្ទីរពេទ្យ ដោយរវល់រៀបចំឯកសារ សមត្ថកិច្ច និងពេទ្យក៏បានបញ្ជូនបងប្រុសរបស់ខ្លួនទៅបន្ទុប់សង្គ្រោះបន្ទាន់ស្រាប់តែប្អូនស្រីមកវិញយំឱបបងប្រុស ហើយប៉ះហោប៉ៅខោក៏ឮសំឡេងថង់ ក៏យកមកមើល ឃើញមានគ្រឿងញៀនតែម្ដង។
ប្រភពដដែលបានបន្តថា នៅពេលដែរសមត្ថកិច្ចធ្វើសកម្មភាពចុះពីលើរថយន្ត ប្រដាប់ដោយអាវុធគ្រប់ដៃ ចុះមកបាញ់រះយកតែម្តង បណ្ដាលឲ្យជនរងគ្រោះ ឈ្មោះ ថា មករា ត្រូវគ្រាប់កាំភ្លើងចំដើមទ្រូងផ្នែងខាងស្ដាំ ដួលស្លាប់នៅនឹងកន្លែងតែម្តង។
ក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិ បានស្នើសុំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជួយចុះ ស្រាវជ្រាវស៊ើបអង្កេតក្នុងរឿងនេះផង ដើម្បីស្វែងរកយុត្តិធម៌ជូនដល់កូនរបស់គាត់ផង៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


