Connect with us

សន្តិសុខសង្គម

ឈ្មួញនៅតែអាចលួចលាក់នាំសត្វគោពីថៃចូលកម្ពុជា ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ

បានផុស

នៅ

បន្ទាយមានជ័យ ៖ បើទោះបីជាព្រំដែនកម្ពុជាថៃមានភាពតានតឹង និងបានបិទទាំងស្រុង ហើយថែមទាំងសមត្ថកិច្ចមន្ត្រីជំនាញ ចុះទប់ស្កាត់បង្ក្រាបការចរាចរសត្វពីក្រៅប្រទេសបានជាញឹកញាប់យ៉ាងណាក៏ដោយ ក៏ឈ្មួញកម្ពុជា-ថៃ នៅតែអាចលួចលាក់នាំសត្វគោពីប្រទេសថៃឆ្លងដែនចូលកម្ពុជាក្នុងភូមិសាស្រ្កខេត្តបន្ទាយមានជ័យ ជាពិសេសតាមច្រករបៀងអូរបីជាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពនានាពីឈ្មួញ និងប្រជាពលរដ្ឋដែលនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជំនួញសត្វគោពីប្រទេសថៃ នៅតែមានជាបន្តបន្ទាប់ ជាពិសេសខណៈពេលព្រំដែនគ្មានការប្រយុទ្ធគ្នា ការរត់ពន្ធនាំសត្វគោ ពីប្រទេសថៃចូលកម្ពុជា កំពុងត្រូវឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ ច្រករបៀងធ្នង់ ច្រករបៀងនៃស្រុកថ្នពួក និងស្រុកអូរជ្រៅ។

ប្រភពបានឱ្យដឹងទៀតថា សត្វគោដែលឈ្មួញថៃនាំចូលមកកម្ពុជាត្រូវបានឈ្មួញថៃដេញឆ្លងព្រំដែនដោយថ្មើរជើងប្រគល់ឱ្យឈ្មួញកម្ពុជាដឹកបន្តតាមរថយន្តឬតាមគោយន្តកន្រ្តៃយ៍ពេលខ្លះស្ថានភាពតានតឹង គឺដេញរយៈចំងាយឆ្ងាយ ទើបបានយករថយន្តនិងគោយន្តដឹងបន្តទៅស្តុបទីតាំងក្រោលគោណាមួយបានច្រើនទើបឈ្មួញក្នុងស្រុកមកប្រមូលទិញដឹកទៅខេត្តកំពង់ចាម និងព្រៃវែង តាមរថយន្តធុនធំ។

ជាក់ស្តែង កាលពីយប់ឈានចូលថ្ងៃទី៤ មីនា២០២៦នេះ ប្រភពបានឃើញមន្រ្តីជំនាញឃាត់ត្រួតពិនិត្យរថយន្តដឹងគោមួយគ្រឿងសង្ស័យគ្មានច្បាប់អនុញ្ញាតនៅក្នុងមូលដ្ឋានឃុំអូរបីជាន់ស្រុកអូរជ្រៅ កាលពីព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៦។

ក្រុមអន្តរាគមការិយាល័យ បសុពេទ្យខេត្តបន្ទាយមានជ័យដឹកនាំដោយលោកហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យសហការជាមួយនគរបាលស្រុកស្វាយចេក ក្រោមកិច្ចសម្របសម្រួលនីតិវិធីពីលោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើអធិការកិច្ចនៅដីឡូត៍១កន្លែង រកឃើញផ្ទុកគោសរុប ៥៩ក្បាល (គោថៃ ៤៥ក្បាល និងគោខ្មែរ ១៤ក្បាល) ដែលមានម្ចាស់គោឈ្មោះ យួង សុខ ស្ថិតនៅ ឃុំផ្គាំ ស្រុកស្វាយចេកបាន បញ្ជូនទៅតុលាការផ្តន្ទាទោសតាមមច្បាប់។

មុនបញ្ជូនខ្លួនទៅតុលាការ លោក យួង សុខ បាននិយាយចំពោះសមត្ថកិច្ចថា ការរកស៊ីនាំសត្វគោពីប្រទេសថៃមកលក់នៅខ្មែរនេះមិនមែនមានតែលោកម្នាក់ឯងនោះទេ គឺមានអ្នកប្រកបរបនេះជាច្រើនអ្នកទៀត។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ អះអាងថា ចាប់តាំងពីមុន និងពេលមានបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ គឺមន្ទ្រីជំនាញ និងសមត្ថកិច្ចបានទប់ស្កាត់ការលួចនាំចូលសត្វ និងសាច់សត្វពីប្រទេសថៃដើម្បីបង្ការការឆ្លងជំងឺ និងលើកស្ទួយការចិញ្ចឹមសត្វក្នុងស្រុក៕

ដោយ ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម