កីឡា
ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះធំធេង ៤-១ លើ ភ្នំពេញក្រោន
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះយ៉ាងធំធេងលើ ភ្នំពេញក្រោន ក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតជើងទី១ វគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League នាថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមទាំងពីរដែលដាក់កីឡាករបរទេសពេញជើងដូចគ្នាបានបើកការប្រយុទ្ធគ្នាគួរឲ្យចាប់អារម្មណ៍ និងរំភើបរីករាយសម្រាប់អ្នកគាំទ្រ។ គ្រាន់តែបើកឆាកមិនបានប៉ុន្មាននាទីផង ភ្នំពេញក្រោន បានបើកការនាំមុខ ១-០ ដោយកីឡាករ Moses Dyer នៅនាទី ៣ ប៉ុន្តែព្រះខ័នរាជស្វាយរៀង បានតាមស្មើ ១-១ នៅនាទី២៩ ដោយកីឡាករ Kwame Peprah។
នៅវគ្គទី២ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អឥតខ្ចោះដោយរកបាន ៣ គ្រាប់បបន្ថែមទៀត ក្នុងនោះកីឡាករ Kwame Peprah ស៊ុតបាន ២ គ្រាប់ទៀតគឺនៅនាទី៦៧ និង ៨២ ហើយ ១គ្រាប់ទៀតដោយកីឡាករ Patrick Robzon តាមរយៈការស៊ុតប៉េណាល់ទី។
ជ័យជម្នះនេះបានផ្តល់ឲ្យ ព្រះខ័នរាជស្វាយរៀង មានភាពកក់ក្តៅសម្រាប់ការប្រកួតជើងទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕











អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


