Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវចុះសួរសុខទុក្ខ កងកម្លាំងឈរជើងតាមគោលដៅ ជាប់ព្រំប្រទល់ខេត្តកំពត

បានផុស

នៅ

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក ខាន់ សុខា អភិបាលរង ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងឈរជើងនៅគោលដៅភូមិសាស្រ្តស្រុកទ្រាំង ជាប់ព្រំប្រទលល់ជាមួយស្រុកអង្គរជ័យ ខេត្តកំពត និងកងកម្លាំងឈរ ជើងនៅភូមិសាស្រ្តស្រុកគីរីវង់ ជាប់ព្រំប្រទល់ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត ស្ដីពីបន្តអនុវត្តវិធានការរដ្ឋបាល ក្នុងការបិទរមណីយដ្ឋានទេសចរណ៍ និងហាមឃាត់ ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។

លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យគោលដៅឈរ ជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះពង្រឹងបន្ថែមក្នុងការទទួល ខុសត្រូវខ្ពស់ ចំពោះការអនុវត្តវិធានការឲ្យមានប្រសិទ្ធភាព ព្រមទាំងសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនដែលបានមកពីសប្បុរសជននានាចែកជូនកងកម្លាំងប្រចាំការនៅគោល​ដៅ ព្រមទាំងជំរុញឲ្យសមត្ថកិច្ចរឹតបណ្តឹងការអនុវត្តសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តតាកែវ ស្ដីពីបន្តអនុវត្តវិធាន ការរដ្ឋបាលក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំង ប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លង​រាល​ដាលនៃជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធ ភាពខ្ពស់។

អំណោយដែលបានចែកជូនតាមគោលដៅនីមួយៗឱកាសនោះ មាន ទឹកបរិសុទ្ធ ទឹកក្រូច មី និងថវិកាមួយចំនួនផងដែរ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម