Connect with us

ព័ត៌មានអន្ដរជាតិ

​​លោក ត្រាំ ថា លោក​មិនអាចបញ្ចប់ជម្លោះអ៊ីរ៉ង់ ដោយឯកតោភាគី​នោះ​ទេ​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃអាទិត្យទី៨ខែមីនា បានប្រកាសថា ការសម្រេចចិត្តពេលណាត្រូវបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ នឹងត្រូវបានធ្វើឡើង «រួមគ្នា» ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ជំនួសឲ្យការសម្រេចចិត្តដោយឯកតោភាគីពីសហរដ្ឋអាមេរិក។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (ឆ្វេង) និង លោក ដូណាល់ ត្រាំ។ រូបភាព៖REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមការ​ចេញ​ផ្សាយ​របស់​​ The Times of Israel មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីរបៀបដោះស្រាយជម្លោះរួចហើយ។

លោកត្រាំ ជឿ​ថា ការបញ្ចប់សង្គ្រាម​​​នឹងជា «ការសម្រេចចិត្តរួមគ្នា​» ហើយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងផ្តល់យោបល់របស់លោកក្នុងដំណើរការនៃការកំណត់ពេលវេលា និងវិធីសាស្រ្តនៃការដោះស្រាយជម្លោះ។ ប្រធានាធិបតីអាមេរិក បានបញ្ចាក់​ថា លោកនឹងធ្វើការសម្រេចចិត្តនៅពេលវេលាសមស្របណាមួយ បន្ទាប់ពីពិចារណាលើកត្តាទាំងអស់។

ទោះជាយ៉ាងណា ចម្លើយរបស់លោកត្រាំ ទៅកាន់កាសែត The Times of Israel បានចង្អុលបង្ហាញពីកម្រិតនៃឥទ្ធិពល​ដ៏សំខាន់ដែលលោក ណេតាន់យ៉ាហ៊ូ ហាក់ដូចជាមានច្រើន​​ជាង​​ការសម្រេចចិត្តរបស់លោកត្រាំ នៅក្នុងសង្គ្រាម ដែលអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមរួមគ្នាកាលពីថ្ងៃទី​២៨កុម្ភៈ ជាមួយនឹងការវាយប្រហារដែលបានសម្លាប់មេដឹក​នាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។

ជាងនេះទៅទៀតនោះ លោកត្រាំបានធ្វើបទសម្ភាសន៍តាមទូរស័ព្ទភ្លាមៗ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានប្រកាស​ថា សភាអ្នកជំនាញនៃសាធារណរដ្ឋអ៊ីស្លាម បានតែងតាំងកូនប្រុសរបស់លោក Khamenei គឺ លោក Mojtaba ជាមេដឹកនាំកំពូលបន្ទាប់ក្នុងប្រទេស​អ៊ីរ៉ង់​។ យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយផ្អែកលើការបោះឆ្នោតរបស់សមាជិក ហើយត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ទោះបីជា មានសកម្មភាពយោធាពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម