ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ សហការជាមួយមន្ត្រីសាលារាជធានី ចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ នេះ អាជ្ញាធរសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ត្រីសាលារាជធានីភ្នំពេញ បានចុះបូមស្តារប្រព័ន្ធលូ ១ ខ្សែ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រៃព្រីងជើង ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរំដោះចរន្តទឹកហូរបានលឿន។

លោក វ៉ា សាវឿន ចៅសង្កាត់ បានឲ្យដឹងថា ក្រោយពិនិត្យមើលឃើញនៅតំបន់ខាងលើមានការកកស្ទះចរន្តទឹកហូរយឺត ទើបលោកស្នើសុំរថយន្តបូមលូ ទៅប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីបូមស្ដារជូនប្រជាពលរដ្ឋតែម្ដង។

លោក វ៉ា សាវឿន តំណាងឲ្យរដ្ឋបាលសង្កាត់ចោមចៅទី ៣ ទាំងមូល ក៏បានថ្លែងអំណរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រួមទាំងក្រុមការងាររាជធានីភ្នំពេញ និងលោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានផ្តល់រថយន្តចំនួន ២ គ្រឿង សម្រាប់បូមលូទាន់ពេលវេលា៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


