ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងដកពន្ធលើប្រេងនាំចូល ដើម្បីធានាការចែកចាយអំឡុងវិបត្តិមជ្ឈិមបូព៌ា
ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើកាត់បន្ថយពន្ធនាំចូលលើផលិតផលសាំង និងប្រេងឥន្ធនៈមួយចំនួនមកត្រឹម ០% ដើម្បីធានាការផ្គត់ផ្គង់ និងធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព ចំពេលជម្លោះនៅមជ្ឈិមបូព៌ាធ្វើឱ្យទីផ្សារប្រេងសកលធ្លាក់ចូលទៅក្នុងភាពចលាចល។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre នាថ្ងៃចន្ទ (៩ មីនា) នេះ។

ក្រសួងបានស្នើឱ្យកាត់បន្ថយពន្ធនាំចូលលើផលិតផលប្រេងឥន្ធនៈ និងវត្ថុធាតុដើមប្រេងឥន្ធនៈជាច្រើនមកត្រឹម ០% ក្រោមសេចក្តីព្រាងក្រឹត្យ ដែលកំពុងស្ថិតក្រោមការពិនិត្យដោយក្រសួងយុត្តិធម៌។ សំណើដដែលនឹងបន្ថយពន្ធលើប្រេងសាំងគ្មានសារធាតុសំណ និងសមាសធាតុលាយពី ១០% មកត្រឹម ០% និងលើប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងឥន្ធនៈអាកាសចរណ៍ និងប្រេងកាត ពីអត្រាចាស់ ៧% មកត្រឹម ០%។
លើសពីនេះ ពន្ធលើវត្ថុធាតុដើមគីមីឥន្ធនៈជាច្រើន រួមទាំង xylene, condensate និង para-xylene នឹងត្រូវកាត់បន្ថយមកត្រឹម ០% ពីអត្រាចាស់ ៣%។
ក្រសួងហិរញ្ញវត្ថុបាននិយាយថា សេចក្តីព្រាងច្បាប់នេះ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការវិវត្តក្នុងទីផ្សារថាមពលពិភពលោក ដែលធ្លាក់ចូលទៅក្នុងស្ថានភាពសកលនៅតែមិនប្រាកដប្រជាខ្លាំង ជាពិសេសបញ្ហាមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃថាមពល ជាពិសេសប្រេង និងឧស្ម័ន មានការប្រែប្រួលខ្លាំង។
ក្រសួងបាននិយាយថា ជម្លោះមជ្ឈិមបូព៌ា បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើពាណិជ្ជកម្មប្រេងឥន្ធនៈសកល ដោយរយៈការហក់ឡើងនៃតម្លៃ និងប៉ះពាល់ជាបណ្ដើរៗហើយលើទីផ្សារប្រេងឥន្ធនៈក្នុងស្រុករបស់វៀតណាម។
ធំជាងគេ គឺការបិទច្រកសមុទ្រហ័រមូហ្ស ដែលបានរារាំងប្រេងឆៅប្រហែល ២០ លានបារ៉ែល/ថ្ងៃ ពីមជ្ឈិមបូព៌ាទៅរោងចក្រចម្រាញ់ប្រេងតាមបណ្ដាប្រទេសផ្សេងៗ ជាពិសេសនៅអាស៊ី។ ជាលទ្ធផល រោងចក្រចម្រាញ់ប្រេងជាច្រើននៅទូទាំងតំបន់ ត្រូវបង្ខំចិត្តកាត់បន្ថយផលិតកម្ម ប្រើប្រាស់ប្រេងឆៅបម្រុង និងកម្រិតការនាំចេញផលិតផលប្រេងឥន្ធនៈចម្រាញ់ ដែលជំរុញឱ្យតម្លៃកើនឡើង។
ការលំបាកស្រដៀងគ្នានេះ អាចកើតឡើងក្នុងប្រទេសវៀតណាម ដែលរោងចក្រចម្រាញ់ប្រេងក្នុងស្រុកមួយចំនួន អាចប្រឈមមុខនឹងកង្វះខាតប្រេងឆៅនាំចូល ដែលអាចធ្វើឱ្យពួកគេពិបាកដឹកជញ្ជូនឱ្យអតិថិជនតាមកុងត្រា។
បច្ចុប្បន្ននេះ ការនាំចូលប្រេងឥន្ធនៈភាគច្រើនរបស់វៀតណាមបានមកពីប្រទេសអាស៊ាន និងកូរ៉េខាងត្បូង ដែលពន្ធភាគច្រើនត្រូវបានកំណត់នៅ ០% ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ យ៉ាងណាមិញ ប្រសិនបើការផ្គត់ផ្គង់សកលនៅតែបន្តតានតឹង ការទិញផលិតផលប្រេងឥន្ធនៈពីទីផ្សារទាំងនោះ អាចប្រឈមនឹងការលំបាកជាងមុន។
គួរគូសបញ្ជាក់ថា ក្រឹត្យថ្មីរបស់វៀតណាម ត្រូវបានគេរំពឹងថានឹងចូលជាធរមានក្រោយចុះហត្ថលេខា ហើយមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមេសា៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


