Connect with us

ព័ត៌មានជាតិ

ដំណាំ​តាសក់នៅក្រុងបាត់ដំបង​ ហក់ឡើងតម្លៃដល់​ ១ ២០០​ រៀលក្នុងមួយគីឡូក្រាម ខណះខែមុន​បានត្រឹម ៨០០ រៀល

បានផុស

នៅ

ក្រោយធ្លាក់ថ្លៃ​កាលពីប៉ុន្មានខែមុន ដំណាំ​តាសក់ចាប់ផ្តើមហក់តម្លៃឡើងដល់ ១២០០ រៀលក្នុង​មួយគីឡូក្រាម​នៅផ្សារក្នុងក្រុងបាត់ដំបង។

កសិករម្នាក់ដែលបានប្រកបរបរដាំត្រសក់ លើផ្ទៃដីកន្លះហិកតា នៅភូមិអន្លង់រុន ឃុំជ្រៃ ក្រុងបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្ន លោកបានចាប់ផ្តើមដាំត្រសក់លើទំហំដីកន្លះហិកតា ខណះលោកក៏ជាអាជីវករម្នាក់ បានលក់បន្លែជាច្រើនប្រភេទផ្សេងទៀត ក្រៅពីផ្លែត្រសក់ដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

បើតាមលោក ភា សុភក្រ ការលើកបន្លែលក់របស់លោក គឺសម្រាប់រកចំណូល ដើម្បីបង្កើនការដាំដុះដំណាំត្រសក់លក់ខ្លួនឯង លើទីផ្សារ ខណះការដាំត្រសក់លោកទើបតែចាប់ផ្តើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ផ្លែត្រសក់ចាប់ផ្តើមមានតម្លៃនៅដើមខែមីនានេះ ដែល​លោកបានទិញចូលកាលពីប៉ុន្មានថ្ងៃមុននេះ បានកើនដល់ ១ ២០០ រៀល ក្នុងផ្លែត្រសក់មួយគីឡូក្រាម។ ក្រៅពីផ្លែត្រសក់ បន្លែផ្សេងៗទៀត ក៏បានឡើងតម្លៃផងដែរ។ ប៉ុន្តែលោកថា បន្លែឡើងថ្លៃបន្តិចមែន តែមិនសូវមានអតិថិជនមកទិញច្រើនដូចមុនទេ។

ដំណាំឆ្លងកាត់រយះពេលខ្លី (បន្លែ) គ្រប់ប្រភេទបានធ្លាក់តម្លៃស្ទើរគ្រប់មុខចាប់ពីដើមខែកុម្ភះ ឆ្នាំ​២០២៦ ជាពិសេសផ្លែតាសក់ ដែលជាដំណាំមួយប្រភេទដែលពិបាកក្នុងការដាំដុះនិងថែទាំក្នុងរដូវប្រាំងនេះ។

ផ្លែតាសក់ក៏ជាបន្លែមួយប្រភេទដ៏ពេញនិយមរបស់ប្រជាពលរដ្ឋទូទៅ ហើយផ្លែតាសក់ក៏ ជាប្រភេទបន្លែមួយប្រភេទដ៏ពេញនិយមរបស់មនុស្សទូទៅ។

មន្ត្រីជំនាញថា មូលហេតុដែលផ្លែតាសក់និងបន្លែផ្សេងៗធ្លាក់ថ្លៃនៅក្នុងខែកុម្ភះ ដោយសារតែកសិករសម្រុក​នាំគ្នាដាំដុះព្រមៗគ្នា ដោយពួកគេតែងរំពឹងថា នៅក្នុងរដូវប្រាំង ក្រៅពីធ្វើដំណាំស្រូវតែងនាំគ្នាធ្វើដំណាំឆ្លងកាត់ គឺឆាប់បានលក់ដើម្បី រកចំណូលក្នុងគ្រួសារ ជាពិសេសកសិករដែលរស់នៅតាមរ៉បដងស្ទឹងសង្កែ ធ្វើការដាំដុះជាទម្លាប់។ ប៉ុន្តែការដាំដុះវាកាន់តែមានទំហំធំ ដោយសារតែមានសមាជិកដែល​ជាពលករបានត្រឡប់មកស្រុកកំណើតវិញ ហើយក៏បានបង្កើនការដាំបន្លែគ្រប់ប្រភេទកាន់តែច្រើន ហើយការដាំដុះក៏បានកើតឡើងស្របពេលគ្នា បង្កឲ្យបន្លែកកស្ទះធ្លាក់ចុះនៅតម្លៃតែម្តង។

ប្រភពដដែលបន្តថា ក្រោយកសិករឃើញបន្លែលើទីផ្សារកកស្ទះក៏ឈប់ធ្វើការដាំដុះ ដែលធ្វើឲ្យបន្លែមានតម្លៃឡើងវិញនៅក្នុងខែមីនានេះ ខណះការកើនតម្លៃបានកើតឡើងចាប់ពីដើមខែមីនានេះ ក្នុងនោះផ្លែតាសក់បានហក់ឡើងនៅតម្លៃឡើងវិញ ដោយកសិករលក់បាន ១ ២០០ រៀលក្នុងមួយគីឡូក្រាម ជាប្រភេទផ្លែតាសក់លេខមួយ ខណះក្នុងខែកុម្ភះបានត្រឹមចន្លោះពី ៨០០ ទៅ ៩០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ហើយថ្ងៃខាងមុខរំពឹងថា និងមានឡើងជាបន្តបន្ទាប់ទៀតលើបន្លែផ្សេងៗទៀ ត ធ្វើឲ្យកសិករ​ជាអ្នកប្រកបរបរដាំបន្លែ អាចរកចំណូលបានប្រសើឡើងវិញ។

លោក លោក ភា សុភក្រ ជា​កសិករ​បានអំពាវនាវដល់ប្រជាពលរដ្ឋ​បន្ត​គាំទ្រផលិតផលក្នុងស្រុកឲ្យកាន់​តែ​ផុលផុស ខណះបន្លែទាំងនោះគ្មានការនាំចូលគឺកើតចេញពីការដាំដុះរបស់កសិករក្នុងស្រុក ហើយការដាំរបស់​កសិករគឺ​ដាំតាមទំនៀមទម្លាប់មិនប្រើប្រាស់ជីដែលមានសារធាតុគីមីនោះទេ ដើម្បីលើកកម្ពស់សុខភាពមនុស្សទូទៅ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម