ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ប្ដេជ្ញាប្រយុទ្ធ រហូតដល់អាមេរិកព្រមទទួលស្គាល់ថា ការវាយអ៊ីរ៉ង់គឺ «ខុស»
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២៦ ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ នឹងបន្តប្រយុទ្ធទប់ទល់នឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល រហូតដល់ប្រធានាធិបតី ដូណាល់ ត្រាំ «ព្រមទទួលស្គាល់កំហុសរបស់ខ្លួន»។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព៏ត៌មានរុស្ស៊ី Tass ។

លោក Araghchi បានសរសេរនៅក្នុងសារមួយនៅលើបណ្តាញសង្គម X ថា៖«កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់យើង នឹងបន្តបាញ់ផ្លោងរហូតដល់ប្រធានាធិបតីអាមេរិកដឹងថា ការផ្តួចផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់គឺជាកំហុសដែលមិនគួរធ្វើម្តងទៀតឡើយ»។
លោកក៏បានបញ្ជាក់ទៀតថា នេះគឺជាជម្លោះខុសឆ្គងមួយដែលបង្កគ្រោះថ្នាក់ដល់ទាំងប្រជាជនអាមេរិក និងប្រជាជនអ៊ីរ៉ង់ ហើយបានស្នើសុំយ៉ាងម៉ឺងម៉ាត់ឲ្យអាមេរិកមានវិធានការផ្តល់សំណងសមស្រប សម្រាប់ជនរងគ្រោះដែលរងផលប៉ះពាល់ដោយជម្លោះដែលពួកគេផ្តើមឡើងនោះ។
ដោយឡែក នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS លោក Araghchi ក៏បានបញ្ជាក់ដោយត្រង់ៗថា ទីក្រុងតេហេរ៉ង់មិនឃើញមានហេតុផលណាមួយ ដើម្បីចរចាជាមួយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នោះទេ។ ការអះអាងដែលថាអ៊ីរ៉ង់ចរចាឬក៏ចង់ឲ្យមានបទឈប់បាញ់គឺជាការស្រមើស្រមៃសុទ្ធសាធ ព្រោះអ៊ីរ៉ង់មិនដែលស្វែងរកការពិភាក្សាជាមួយអាមេរិក ក្រោមសម្ពាធយោធាឡើយ។
ទោះជាយ៉ាងណាក៏ដោយ ជំហររបស់អ៊ីរ៉ង់ត្រូវបានវាយតម្លៃដោយអ្នកវិភាគថា ជាការវាយប្រហារសងសឹកដោយផ្ទាល់ទៅលើយុទ្ធនាការការទូតដាក់សម្ពាធ ដែលប្រធានាធិបតីត្រាំកំពុងអនុវត្ត ខណៈពេលដែលអាមេរិកកំពុងព្យាយាមប្រើប្រាស់អំណាចយោធា និងទណ្ឌកម្មដើម្បីបង្ខំអ៊ីរ៉ង់ឲ្យចុះចាញ់។
មិនត្រឹមតែប៉ុណ្ណោះ ការភ្ជាប់លក្ខខណ្ឌបទឈប់បាញ់របស់អ៊ីរ៉ង់ជាមួយនឹងការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់លោកត្រាំ បង្ហាញថាប្រទេសនេះបានត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នារយៈពេលវែង ជំនួសឲ្យការសម្របសម្រួលសម្ពាធផ្នែកសេដ្ឋកិច្ច។ ជាក់ស្ដែង អ្នកសង្កេតការណ៍ជឿថា ដរាបណាទីក្រុងវ៉ាស៊ីនតោនមិនមានសញ្ញានៃការកែតម្រូវគោលនយោបាយទេ ចំណុចក្តៅនៅក្នុងតំបន់ឈូងសមុទ្រនឹងនៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នដ៏ក្តៅគុកក្នុងថ្ងៃអនាគត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


