ព័ត៌មានអន្ដរជាតិ
ណាតូនិងសម្ព័ន្ធមិត្តអឺរ៉ុបរួមទាំងជប៉ុន-អូស្រ្តាលី មិនធ្វើតាមសំណើត្រាំជុំវិញសន្តិសុខកប៉ាល់ប្រេង
សម្ព័ន្ធមិត្តអង្គការណាតូ (NATO) និងប្រទេសលោកខាងលិចដទៃទៀត បានច្រានចោលការទាមទាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលមានបំណងឱ្យសមាជិកសម្ព័ន្ធមិត្តជួយផ្នែកយោធាបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើយោងតាម CNA ផ្សាយកាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer និយាយកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសនឹងមិនពាក់ព័ន្ធជាមួយសង្គ្រាមនៅមជ្ឈិមបូព៌ាទេ ទោះបីជាខ្លួនធ្វើការជាមួយសហរដ្ឋអាមេរិក ដៃគូអឺរ៉ុប និងសម្ព័ន្ធមិត្តក្នុងឈូងសមុទ្រលើផែនការរួមដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ។
ខណៈរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul មានប្រសាសន៍នៅទីក្រុងព្រុចសែលកាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់មិនឃើញមានតួនាទីសម្រាប់សម្ព័ន្ធមិត្តណាតូ ក្នុងការដោះស្រាយការបិទច្រកសមុទ្រ Hormuz ទេ។
លោក Wadephul ថា៖ «ខ្ញុំមិនឃើញថាណាតូបានធ្វើការសម្រេចចិត្តណាមួយក្នុងទិសដៅនេះ ឬអាចទទួលខុសត្រូវចំពោះច្រកសមុទ្រ Hormuz នោះទេ។ ប្រសិនបើដូច្នោះមែន នោះស្ថាប័នណាតូនឹងចូលដោះស្រាយ» ។
មិនខុសគ្នាប៉ុន្មាន អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz លើកឡើងថា៖ «ច្បាស់ណាស់ថាសង្គ្រាមនេះមិនមែនជាបញ្ហារបស់ណាតូទេ»។
ចំណែកប្រទេសប៉ូឡូញ អេស្ប៉ាញ ក្រិក និងស៊ុយអែត ស្ថិតក្នុងចំណោមប្រទេសអឺរ៉ុបដទៃទៀត ដកខ្លួនចេញពីការចូលរួមផ្នែកយោធាក្នុងច្រកសមុទ្រ Hormuz បន្ទាប់ពីការហៅទូរស័ព្ទរបស់លោក ដូណាល់ ត្រាំ សុំជំនួយ។
ប្រទេសជប៉ុន និងអូស្ត្រាលី សម្តែងអារម្មណ៍ស្រដៀងគ្នាកាលពីព្រឹកថ្ងៃចន្ទ ដោយទីក្រុងកង់បេរ៉ានិយាយថា ខ្លួននឹងមិនបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


