ព័ត៌មានអន្ដរជាតិ
ការវិវត្តសំខាន់៣ពីកិច្ចប្រជុំកំពូលអាស៊ានស្តីពីវិបត្តិមីយ៉ាន់ម៉ា
ចាប់តាំងពីរបបយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ដោយរដ្ឋប្រហារ១កុម្ភៈមក ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរធ្ងន់ធ្ងរ ដោយសារកើតមានការតវ៉ាទូទាំងប្រទេសរាល់ថ្ងៃ និងស្ថាប័នរដ្ឋជាច្រើនបានធ្វើពហិការនៅកន្លែងការងារដើម្បីតវ៉ាទាមទារឲ្យលទ្ធិប្រជាធិបតេយ្យវិលត្រឡប់វិញ។
យោងតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា កម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ាបានធ្វើការបង្ក្រាបទៅលើអ្នកតវ៉ាដោយហិង្សារ និងបានសម្លាប់ជនស៊ីវិលជាង៧៤០នាក់គិតចាប់តាំងពីរដ្ឋប្រហារមក។
កិច្ចប្រជុំស្នើឲ្យបញ្ឈប់ហិង្សាបន្ទាន់នៅមីយ៉ាន់ម៉ា
ថ្នាក់ដឹកនាំកំពូលអាស៊ានបានរៀបចំកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីស្វែងរកចេញពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។

ក្រោយចប់កិច្ចប្រជុំភ្លាម សេចក្តីថ្លែងការណ៍មួយរបស់មេដឹកនាំអាស៊ានបានផ្សាយនៅយប់ថ្ងៃសៅរ៍ដោយសង្កត់ធ្ងន់ពីការស្នើឲ្យរបបយោធាមីយ៉ាន់ម៉ា«ត្រូវបញ្ឈប់អំពើហិង្សាជាបន្ទាន់»។
លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបាននិយាយក្នុងកិច្ចប្រជុំថា ៖«ស្ថានភាពនៅមីយ៉ាន់ម៉ាមិនអាចទទួលយកបានទេ និងមិនគួរបន្តឡើយ។ ហិង្សាត្រូវតែបញ្ឈប់ ហើយប្រជាធិបតេយ្យ ស្ថេរភាព និងសន្តិភាពនៅមីយ៉ាន់ម៉ាត្រូវតែវិលត្រឡប់មកវិញជាបន្ទាន់។ ផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាត្រូវតែជាអាទិភាពជានិច្ច»។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin បានឲ្យដឹងថា មេដឹកនាំអាស៊ានស្នើឲ្យបញ្ឈប់ការសម្លាប់មនុស្សជាបន្ទាន់ និងដោះលែងអ្នកនយោបាយដែលជាប់ឃុំនៅមីយ៉ាន់ម៉ា។
ជាពិសេសទៀតនោះ អាស៊ានក៏នឹងមានប្រេសិតពិសេសដើម្បីសម្របសម្រួលរវាងភាគីទាំងអស់ ហើយប្រេសិតពិសេសនេះនឹងអាចធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ការឆ្លើយតបរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា
បើតាមលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ប្រាប់ថា មេដឹកនាំយោធាមីយ៉ាន់ម៉ាឧត្តមសេនីយ៍ Min Aung Hlaing នៅកិច្ចប្រជុំពិសេសនោះបានប្រាប់មេដឹកនាំអាស៊ានថា លោកនឹងស្វែងរកវិធីដើម្បីដោះស្រាយបញ្ហា និងយល់ព្រមពីអំពើហិង្សាត្រូវតែបញ្ឈប់។
លោក Muhyiddin បញ្ជាក់ថា ៖«សំណើររបស់យើងគួរតែត្រូវបានទទួលយក លោកឧត្តមសេនីយ៍នៅក្នុងការឆ្លើយតបរបស់គាត់មិនបានបដិសេធទេ។ នេះជាការជំរុញឲ្យមានការវិវត្ត»។

ស្វាគមន៍ពីរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា
រដ្ឋាភិបាលស្រមោលប្រទេសមីយ៉ាន់ដែលបង្កើតឡើងដោយសមាជិកសភាបណ្តេញចេញបានស្វាគមន៍ចំពោះការអំពាវនាវរបស់មេដឹកនាំអាស៊ានឲ្យបញ្ឈប់«ហិង្សាដោយយោធា» បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានត្រូវបានធ្វើឡើង។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ានៃសមាជិកត្រូវបានបណ្តេញចេញ ដែលភាគច្រើនមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃសៅរ៍បានស្វាគមន៍ការអំពាវនាវឲ្យមានការបញ្ឈប់ហិង្សានៅមីយ៉ាន់ម៉ា និងថាជា«ព័ត៌មានលើកទឹកចិត្តមួយ»។
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់រដ្ឋាភិបាលស្រមោលលោក Sasa ដែលបច្ចុប្បន្នកំពុងលាក់ខ្លួនបាននិយាយថា ៖«នេះជាអ្វីដែលរដ្ឋាភិបាលឯកភាពជាតិ (រដ្ឋាភិបាលស្រមោល)បានកំពុងអំពាវនាវ»។
លោកថា ៖«យើងកំពុងទន្ទឹងរង់ចាំការចូលរួមរបសស់អគ្គលេខាធិការអាស៊ាន។ យើងរង់ចាំចំណាត់ការម៉ឺងម៉ាត់របស់អាស៊ាន បន្ទាប់ពីការសម្រេចចិត្តរបស់ខ្លួន និងស្តារលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់យើងជូនប្រជាជន និងតំបន់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


