Connect with us

ជីវិតកម្សាន្ដ

កក្កដា សុភ័ណ្ឌ រងការរិះគន់ ក្រោយស្លៀកពាក់មិនសមរម្យទៅអុជធូបកន្លែងសក្ការៈ លើទឹកដីក្រុងសៀមរាប

បានផុស

នៅ

កក្កដា សុភ័ណ្ឌ កំពុងក្លាយជាប្រធានបទក្តៅលើបណ្ដាញសង្គម បង្កឱ្យមានមតិរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីវីដេអូបង្ហាញសកម្មភាពអុជធូបនៅទីសក្ការៈមួយកន្លែង លើទឹកដីនៃក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កក្កដា សុភ័ណ្ឌ ត្រូវបានគេស្គាល់ជាអ្នកអតីតបវរកញ្ញាភេទទី៣ ដែលធ្លាប់ទាក់ទាញការចាប់អារម្មណ៍ខ្លាំង ក្នុងការប្រកួត Miss Queen Cambodia 2023 ដោយអាចឈានចូលដល់ Top 8 និងឈ្នះពានរង្វាន់រងសំខាន់ៗ ដូចជា Social Media Star និង Miss Gangwhoo Beauty បើទោះបីមិនបានគ្រងមកុដក៏ដោយ។

យ៉ាងណាមិញ ថ្មីៗនេះ វីដេអូមួយបានបង្ហាញពីសកម្មភាពរបស់ កក្កដា សុភ័ណ្ឌ ក្នុងការអុជធូបនៅទីសក្ការៈមុខព្រះរាជដំណាក់ ក្បែរ ព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប បានបង្កឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនមិនពេញចិត្តយ៉ាងខ្លាំង។

តាមរយៈវីដេអូដែលកំពុងចែករំលែកនោះ កក្កដា សុភ័ណ្ឌ ត្រូវបានគេកត់សម្គាល់ថា បានស្លៀកពាក់អាវបង្ហាញសាច់ដើមទ្រូង ដែលមហាជនមួយចំនួនយល់ថា មិនសមរម្យសម្រាប់ទីកន្លែងសក្ការៈបូជានោះឡើយ។ មតិខ្លះបានលើកឡើងថា ទោះបីជាសិទ្ធិបុគ្គលក្នុងការស្លៀកពាក់ក៏ដោយ ក៏គួរតែគោរពបរិបទ និងវប្បធម៌នៃទីកន្លែងជាសាធារណៈផងដែរ។

លើសពីនេះ មតិរិះគន់មួយចំនួនក៏បានរំលឹកថា កក្កដា សុភ័ណ្ឌ ធ្លាប់មានបទពិសោធន៍ក្នុងជីវិតសាសនា ហើយគួរតែយល់ច្បាស់ពីសេចក្តីគោរព និងអាកប្បកិរិយាសមរម្យនៅទីសក្ការៈបូជា។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កក្កដា សុភ័ណ្ឌ មិនទាន់មានប្រតិកម្មឆ្លើយតបជាផ្លូវការណាមួយចំពោះការរិះគន់ខាងលើនៅឡើយទេ ខណៈប្រធានបទនេះនៅតែបន្តក្តៅគគុកលើបណ្ដាញសង្គម៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម