Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកប្រើគ្រាប់បែក «ជ្រែកបេតុង» ទម្ងន់​៥០០០​ផោន វាយមូលដ្ឋានអ៊ីរ៉ង់ ក្បែរច្រក Hormuz

បានផុស

នៅ

បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានប្រកាសកាលពីថ្ងៃទី១៧​ខែ​មីនា​ឆ្នាំ​២០២៦​ថា កងកម្លាំងខ្លួន​បានវាយប្រហារយ៉ាងជោគជ័យលើមូលដ្ឋានមីស៊ីលដែលមានការពារយ៉ាងរឹងមាំរបស់អ៊ីរ៉ង់ ក្បែរច្រកសមុទ្រ Hormuz ដោយប្រើប្រាស់គ្រាប់បែកជ្រែក​បេតុងប្រភេទថ្មី។

(រូបថត៖ CENTCOM)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​កាសែត Chosun Daily ចុះ​ផ្សាយ​ថ្ងៃ​ទី​១៨​មីនា​ ប្រតិបត្តិការនេះបានប្រើប្រាស់គ្រាប់បែក GBU-72 ទម្ងន់ ៥០០០ផោន ដើម្បីកម្ទេចសំណង់ក្រោមដីដែលផ្ទុកមីស៊ីលគ្រូសប្រឆាំងនាវា។ តាមការបញ្ជាក់ពី CENTCOM មីស៊ីលរបស់អ៊ីរ៉ង់ទាំងនេះបានបង្កការគំរាមកំហែងដល់នាវាអន្តរជាតិដែលឆ្លងកាត់ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់ ដែលអ៊ីរ៉ង់ធ្លាប់បានគំរាមបិទខ្ទប់។

ការវាយប្រហារនេះកើតឡើងចំពេលមានភាពតានតឹងខ្លាំង បន្ទាប់ពីកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានសច្ចាថាដុតបំផ្លាញរាល់នាវាទាំងអស់ ដែលហ៊ាន​ឆ្លងកាត់ច្រកសមុទ្រនេះ ដើម្បីសងសឹកនឹងសកម្មភាពយោធា​រួម​របស់អាមេរិក និងអ៊ីស្រាអែល។ ទោះបីជាកន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើសុំការគាំទ្រពីកងទ័ពជើងទឹកនៃប្រទេសចំនួន៧ រួមមានកូរ៉េខាងត្បូង ជប៉ុន និងចិន ជា​ដើម ដើម្បីការពារផ្លូវទឹកនេះក៏ដោយ ក៏​លោកបានបង្ហាញការមិនពេញចិត្តតាមបណ្តាញសង្គមចំពោះការរួញរារបស់ពួកគេ។ បន្ទាប់ពីការប្រើប្រាស់គ្រាប់បែក GBU-72 ប្រកបដោយជោគជ័យ លោកប្រធានាធិបតីបានថ្លែងថា «យើងលែង​ត្រូវការជំនួយពីនរណា​ទៀត​ហើយ»៕

(រូបថត៖ CENTCOM)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម