សន្តិសុខសង្គម
ប្រទះឃើញបុរសម្នាក់ ដេកស្លាប់លើស្ពានថ្មផ្លូវក្រវ៉ាត់ក្រុងទី ៣ ក្នុងស្ថានភាពមានរបួសផ្ទៃមុខ ខណៈសាច់ញាតិអះអាងថា បាត់ម៉ូតូ ១ គ្រឿង
ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅលើដងផ្លូវ ដោយមានស្នាមរបួសលើផ្ទៃមុខ ខណៈសាច់ញាតិអះអាងថា បាត់ម៉ូតូ ១ គ្រឿង ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ១០ នាទីព្រឹក ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចស្ពានថ្ម ផ្លូវក្រវ៉ាត់ក្រុងទី ៣ ភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីសាច់ញាតិសពបុរសរងគ្រោះ បានឲ្យដឹងថា មុនពេលស្លាប់ ជនរងគ្រោះ បានជិះម៉ូតូ ១ គ្រឿង ម៉ាកសេ ១២៥ ស៊េរីឆ្នាំ ២០២៥ ពីកន្លែងធ្វើការ ឆ្ពោះទៅផ្ទះ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី ៣ ប៉ុន្តែមិនដឹងថាជួបបញ្ហាអ្វីបានជាស្លាប់នៅលើស្ពាន ហើយបាត់ម៉ូតូពីកន្លែងកើតហេតុទៀតផង។

ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះមកពិនិត្យជាក់ស្តែង ដើម្បីធ្វើការស្រាវជ្រាវជុំវិញទីតាំងកើតហេតុឲ្យបានដឹងច្បាស់ថា ករណីខាងលើនេះជាករណីអ្វីឲ្យពិតប្រាកដ។ ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


