ព័ត៌មានអន្ដរជាតិ
តើមានទេ ប្រទេសដែលទទួលផលចំណេញ ពីឥទ្ធិពលសង្គ្រាមនៅមជ្ឈិមបូព៌ា?
ថ្វីបើប្រទេសជាច្រើននៅលើពិភពលោក កំពុងជួបវិបត្តិដោយសារសង្គ្រាមមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែក៏មានប្រទេសខ្លះទទួលបានផលចំណេញផងដែរ ដូចពាក្យគេនិយាយថា ក្នុងគ្រោះមានលាភ។

ជាការពិតណាស់ សង្គ្រាមនេះបានបង្កទុក្ខលំបាកដល់មនុស្សទូទាំងសកលលោក ដោយរុញតម្លៃទំនិញ ប្រេងសាំងនិងហ្គាស ឡើងខ្ពស់កប់ពពក។
ប្រទេសទាំងឡាយបានចាត់វិធានការទប់ទល់នឹងវិបត្តិនេះ ខណៈប្រទេសមួយចំនួនបានប្រកាសអាសន្នរួចទៅហើយ ទាក់ទងនឹងកង្វះថាមពល ដូចជាហ្វីលីពីន ជាដើម។ យ៉ាងណា ក៏មានប្រទេសខ្លះ ទទួលបានផលចំណេញពីសង្គ្រាមនេះដែរ ក្នុងនោះមានដូចជា៖
១. ប្រទេសនាំចេញថាមពលក្រៅតំបន់មជ្ឈិមបូព៌ា
នៅពេលការផ្គត់ផ្គង់ប្រេង និងហ្គាសពីមជ្ឈិមបូព៌ាត្រូវកាត់ផ្តាច់ ដោយសារការបិទច្រកសមុទ្រ Hormuz តម្លៃថាមពលសកលបានហក់ឡើងខ្ពស់ លើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល។ កត្តានេះ ធ្វើឲ្យប្រទេសមួយចំនួនទទួលផលចំណេញរួមមាន៖
🛑សហរដ្ឋអាមេរិក៖ ក្នុងនាមជាអ្នកផលិតប្រេងនិងហ្គាសដ៏ធំ សហរដ្ឋអាមេរិកទទួលបានចំណូលយ៉ាងច្រើនពីការលក់ថាមពលទៅកាន់អឺរ៉ុបនិងអាស៊ីក្នុងតម្លៃខ្ពស់។
🛑កាហ្សាក់ស្ថាននិងអ៊ូសបេគីស្ថាន៖ ប្រទេសទាំងនេះមានប្រភពប្រេងនិងហ្គាសផ្ទាល់ខ្លួន ហើយមិនពឹងផ្អែកលើច្រកសមុទ្រដែលកំពុងមានសង្គ្រាមឡើយ។ ពួកគេថែមទាំងទទួលបានការវិនិយោគបន្ថែមពីបណ្តាប្រទេសដែលចង់ប្តូរប្រភពផ្គត់ផ្គង់ទៀតផង។
🛑ប្រេស៊ីលនិងហ្គីយ៉ាន៖ ប្រទេសទាំងពីរ ជាអ្នកផលិតប្រេងថ្មីដែលកំពុងរីកចម្រើនខ្លាំងនៅអាមេរិកឡាទីន។
🛑រុស្ស៊ី៖ យោងតាមគេហទំព័រ Modern Diplomacy, ទោះកំពុងរងទណ្ឌកម្មបន្តបន្ទាប់ពីបស្ចិមប្រទេសក៏ដោយ ក៏រុស្ស៊ីបានក្លាយជាអ្នកទទួលផលចំណេញចម្បងមួយ។ ស្របពេលអ្នកទិញនៅអាស៊ីជាពិសេសឥណ្ឌា បានងាកចេញពីការទិញប្រេងនៅតំបន់ឈូងសមុទ្រនោះ តម្រូវការប្រេងឆៅរបស់រុស្ស៊ីបានហក់ឡើងយ៉ាងខ្លាំង ដោយចំណូលប្រចាំថ្ងៃបានងើបឡើងវិញដល់ប្រហែល ៥៥៤ លានដុល្លារ ក្នុងខែមីនា ឆ្នាំ ២០២៦។
២. ប្រទេសដែលមានធនធានរ៉ែមានតម្លៃដូចជាមាសនិងអាលុយមីញ៉ូម
ក្នុងកំឡុងពេលមានសង្គ្រាម វិនិយោគិនតែងតែដកលុយពីផ្សារភាគហ៊ុនមកទិញមាស ដើម្បីសុវត្ថិភាព។
🛑អ៊ូសបេគីស្ថាន៖ ជាប្រទេសនាំចេញមាសដ៏ធំ (៣០% នៃសមាសធាតុនាំចេញសរុប)។ ការឡើងថ្លៃមាសសកលបានជួយជំរុញ GDP របស់ពួកគេឲ្យហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់។
🛑អូស្ត្រាលី៖ ចំណេញពីការនាំចេញមាសនិងឧស្ម័នធម្មជាតិ (LNG)។
៣. ប្រទេសនាំចេញផលិតផលជំនួសដូចជា ជីកសិកម្ម
មជ្ឈិមបូព៌ាផ្គត់ផ្គង់ជីកសិកម្មប្រហែល ១/៣ នៃពិភពលោក។ នៅពេលការនាំចេញពីតំបន់នោះជាប់គាំង ប្រទេសផ្សេងទៀតទទួលបានឱកាសដូចជា៖
🛑អេហ្ស៊ីប៖ ទោះបីរងផលប៉ះពាល់ខ្លះពីសង្គ្រាមអ្នកជិតខាងក៏ដោយ ប៉ុន្តែអេហ្ស៊ីបចំណេញពីការលក់ជី និងអាលុយមីញ៉ូមក្នុងតម្លៃខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ។
🛑កាណាដា៖ ចំណេញពីការនាំចេញប៉ូតាស្យូម (Potash) ដែលជាធាតុផ្សំសំខាន់នៃជីកសិកម្ម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


