ព័ត៌មានអន្ដរជាតិ
អាមេរិកបង្កើនវត្តមានកម្លាំងទ័ពឡើងដល់ជាង ៣៥០០នាក់ហើយនៅមជ្ឈិមបូព៌ា
សហរដ្ឋអាមេរិកបានសម្រេចបង្កើនវត្តមានយោធាយ៉ាងខ្លាំងក្លានៅតំបន់មជ្ឈិមបូព៌ា ដោយដាក់ពង្រាយកងទ័ពជាង ៣៥០០នាក់ហើយ ចំពេលដែលសង្គ្រាមពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់កំពុងតែឆេះរាលដាលខ្លាំងមែនទែន។

តាមការផ្សាយរបស់ CBS News ចុះផ្សាយថ្ងៃទី២៩ខែមីនាឆ្នាំ២០២៦ ដោយយោងតាមបញ្ជាការដ្ឋានកណ្តាលអាមេរិក នាវាដឹកជញ្ជូនកងទ័ពជើងទឹក USS Tripoli ដែលផ្ទុកកងម៉ារីនប្រមាណ ២៥០០នាក់ បានធ្វើដំណើរទៅដល់តំបន់ប្រតិបត្តិការហើយ រួមជាមួយការបញ្ជូននាវា USS Boxer និងអង្គភាពជើងទឹកផ្សេងទៀតពីទីក្រុង San Diego បន្ថែមទៀត។ ចាប់តាំងពីប្រតិបត្តិការ «Epic Fury» បានចាប់ផ្តើមនៅថ្ងៃទី២៨ខែកុម្ភៈ គោលដៅជាង ១១០០០កន្លែងត្រូវបានវាយប្រហារ។
ភាពតានតឹងបានកើនឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនទៅលើមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលបណ្តាលឲ្យបុគ្គលិកអាមេរិក ១០នាក់រងរបួស។ ទន្ទឹមនឹងនេះ ក្រុមហ៊ូធីក្នុងប្រទេសយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ ក៏បានប្រកាសទទួលខុសត្រូវលើការបាញ់មីស៊ីលសំដៅទៅលើប្រទេសអ៊ីស្រាអែលផងដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ថា វ៉ាស៊ីនតោនមានគោលបំណងសម្រេចឲ្យបាននូវគោលដៅរបស់ខ្លួនដោយមិនប្រើប្រាស់កងទ័ពជើងគោក ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រធានាធិបតី ដូណាល់ ត្រាំ «ត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់សេណារីយ៉ូដែលកំពុងវិវត្ត»។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតតាមរយៈបេសកជន លោក Steve Witkoff ដែលបានស្នើក្របខ័ណ្ឌបទឈប់បាញ់ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏ដោយ ក៏ទីក្រុងតេហេរ៉ង់បានបដិសេធសំណើនេះ។ អ៊ីរ៉ង់បានទាមទារឲ្យមានការសងការខូចខាត និងការទទួលស្គាល់អធិបតេយ្យភាពរបស់ខ្លួនជាថ្នូរមកវិញ។ បច្ចុប្បន្ន ការបិទច្រកសមុទ្រ Hormuz និងការគំរាមកំហែងនៅច្រកសមុទ្រ Bab el-Mandeb កំពុងរំខានដល់ការដឹកជញ្ជូនប្រេងសកល និងធ្វើឲ្យតម្លៃថាមពលហក់ឡើងខ្ពស់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


