ព័ត៌មានអន្ដរជាតិ
មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លាលែងពីតំណែង ដើម្បីត្រៀមឡើងធ្វើជាប្រធានាធិបតី
មេបញ្ជាការយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា លោក Min Aung Hlaing បានលាលែងពីតំណែងហើយ និងត្រូវបានគេតែងតាំងជាបេក្ខភាពប្រធានាធិបតីជាផ្លូវការ នៅក្នុងកិច្ចប្រជុំសភាដែលបានធ្វើឡើងនៅថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters និង BBC។

ការឡើងកាន់តំណែងនេះត្រូវបានគេមើលឃើញថាជា «រឿងដែលត្រៀមទុកជាមុន» ព្រោះបេក្ខជនពីររូបផ្សេងទៀតដែលឈរឈ្មោះជាមួយលោក សុទ្ធតែជាមនុស្សជំនិតរបស់លោក ហើយមិនមែនជាគូប្រជែងពិតប្រាកដឡើយ។ លោក Min Aung Hlaing ធ្លាប់រងទណ្ឌកម្មពីបស្ចិមប្រទេស ចំពោះការដឹកនាំរដ្ឋប្រហារកាលពី៥ឆ្នាំមុន ប៉ុន្តែពេលនេះ លោកកំពុងត្រៀមខ្លួនដឹកនាំរដ្ឋាភិបាលថ្មី ដែលក្រុមអ្នករិះគន់ចាត់ទុកថាគ្រាន់តែជា «យោធាក្នុងឈុតស៊ីវិល» ប៉ុណ្ណោះ។
ការឈានជើងឡើងមកកាន់តំណែងកំពូលនេះ កើតឡើងបន្ទាប់ពីការបោះឆ្នោតកាលពីចុងឆ្នាំមុន ដែលត្រូវបានគេរិះគន់យ៉ាងចាស់ដៃថាជា «ការបោះឆ្នោតបង្គ្រប់កិច្ច» ដោយសារតែគណបក្សប្រឆាំងធំៗត្រូវបានហាមឃាត់មិនឲ្យចូលរួម ហើយតំបន់ដែលមានជម្លោះជាច្រើនក៏មិនអាចបោះឆ្នោតបានដែរ។ បច្ចុប្បន្ន ៩០% នៃសមាជិកសភាសុទ្ធតែជាអ្នកស្មោះស្ម័គ្រនឹងយោធា។ ទោះជាយ៉ាងណា យោងតាមរដ្ឋធម្មនុញ្ញ លោក Min Aung Hlaing ត្រូវតែលះបង់តំណែងជាមេបញ្ជាការកងទ័ពដើម្បីក្លាយជាប្រធានាធិបតី។ ដើម្បីកុំឲ្យបាត់បង់អំណាចបញ្ជាទ័ព លោកបានតែងតាំងឧត្តមសេនីយ៍ Ye Win Oo ដែលជាមនុស្សទុកចិត្តបំផុតឲ្យមកជំនួសតំណែងលោក និងបានបង្កើតក្រុមប្រឹក្សាប្រឹក្សាថ្មីមួយដើម្បីបន្តក្ដោបក្ដាប់អំណាចទាំងផ្នែកយោធា និងស៊ីវិលក្នុងដៃដដែល។
ការផ្លាស់ប្តូរនយោបាយនេះ កើតឡើងចំពេលដែលសង្គ្រាមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងឆាបឆេះយ៉ាងខ្លាំង ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់ផ្ទះសម្បែង។ ដែនដីជាច្រើននៃប្រទេសនេះ នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឆាំងប្រដាប់អាវុធនៅឡើយ ហើយគេក៏មិនទាន់ឃើញមានសញ្ញាណាមួយដែលថា រដ្ឋាភិបាលថ្មីនេះនឹងបញ្ឈប់ការបង្ក្រាបដោយហិង្សាលើអ្នកដែលមានមតិផ្ទុយនោះដែរ។ ការចង់បានតំណែងប្រធានាធិបតីនេះ ត្រូវបានគេជឿថាជាមូលហេតុចម្បងដែលនាំឲ្យលោក Min Aung Hlaing សម្រេចចិត្តធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១ បន្ទាប់ពីគណបក្សរបស់លោកបានចាញ់ឆ្នោតយ៉ាងអាម៉ាសកាលពីឆ្នាំ២០២០៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


