Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការស្លាប់មេទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍ ដែលជាអ្នកបញ្ជាឲ្យបាញ់កប៉ាល់ នៅច្រក Hormuz

បានផុស

នៅ

នៅថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ លោក Alireza Tangsiri ដែលគេដឹងថា ជាអ្នកចេញបញ្ជាឲ្យវាយប្រហារនិងរារាំងកប៉ាល់ផ្សេងៗ មិនឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz។

លោក Alireza Tangsiri (រូប៖ Reuters)

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ លោក Tangsiri បានទទួលមរណភាពដោយសារតែរបួសធ្ងន់ពេក បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារ ខណៈមន្ត្រីផ្សេងទៀតក៏បាត់បង់ជីវិតផងដែរ។

លោក Tangsiri គឺជាអ្នកគ្រប់គ្រងផ្ទាល់លើសន្តិសុខនិងប្រតិបត្តិការយោធានៅក្នុង ឈូងសមុទ្រពែរ្ស និង ច្រកសមុទ្រ Hormuz។ លោកត្រូវគេស្គាល់ថាជាអ្នកជំរុញយុទ្ធសាស្ត្រ  «សង្គ្រាមមិនស្មើភាព» ដោយប្រើប្រាស់ទូកល្បឿនលឿនបំពាក់ដោយមីស៊ីល ដើម្បីឡោមព័ទ្ធនាវាចម្បាំងធំៗរបស់អាមេរិក។

ទន្ទឹមនោះ លោកក៏បញ្ជាឲ្យបញ្ចេញដ្រូនអត្តឃាតនិងមីស៊ីលការពារឆ្នេរដើម្បីបិទច្រកសមុទ្រ Hormuz មិនឲ្យកប៉ាល់ដឹកប្រេងឆ្លងកាត់ និងការដាក់មីនក្នុងទឹក ដើម្បីបង្កការរំខានដល់ការដឹកជញ្ជូនអន្តរជាតិផងដែរ។

មុនបាត់បង់ជីវិតមុ លោកតែងតែបញ្ជាក់ជំហរដាច់ខាតថា៖ «ប្រសិនបើយើងមិនអាចប្រើប្រាស់ច្រកសមុទ្រ Hormuz បានទេ នោះក៏គ្មានអ្នកណាម្នាក់អាចប្រើវាបានដែរ»។

មរណភាពរបស់លោក Tangsiri គឺជាការបាត់បង់ក្បាលម៉ាស៊ីនយុទ្ធសាស្ត្របន្ថែមទៀតរបស់ទីក្រុងតេហេរ៉ង់ ប៉ុន្តែវាក៏បានធ្វើឲ្យកងទ័ពជើងទឹកអ៊ីរ៉ង់កាន់តែខឹងសម្បា និងត្រៀមវាយបកវិញយ៉ាងសាហាវលើកងទ័ពជើងទឹកអាមេរិកដែលកំពុងឈរជើងនៅទីនោះផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម