KPT+
គន្លឹះដើម្បីការពារសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់កូនៗ និងជួយទប់ស្កាត់ហានិភ័យផ្សេងៗ
ការធានាអនាគតហិរញ្ញវត្ថុរបស់កូន គឺជារឿងសំខាន់បំផុតមួយ ដែលអ្នកអាចធ្វើក្នុងនាមជាឪពុកម្ដាយ។ ការរៀបចំផែនការហិរញ្ញវត្ថុធានាថា កូនរបស់អ្នកនឹងមានថវិកាទុកសម្រាប់ថ្នាក់មហាវិទ្យាល័យ ឬក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ។
នេះគឺជាគន្លឹះខ្លះៗ ដើម្បីជួយអ្នករៀបចំផែនការសម្រាប់អនាគតកូនអ្នក ៖
១. បើកគណនីសន្សំសម្រាប់ការអប់រំមួយ
គណនីសន្សំការអប់រំ នឹងជួយឲ្យអ្នកដាក់ប្រាក់រហូតដល់ ២០០០ ដុល្លារ ជារៀងរាល់ឆ្នាំ សម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យរបស់កូន។ ផែនការនេះក៏អាចជួយទប់បញ្ហាកើតឡើង ណាមួយចំពោះកូនផងដែរ។
២. មានគម្រោងការពារហានិភ័យដើម្បីកូនទទួលផល
បណ្ដាក់ទុនលើគោលនយោបាយធានារ៉ាប់រងអាយុជីវិត នៅធនាគារណាមួយ ឬជាមួយគណនីចូលនិវត្តន៍របស់អ្នក។ វាគឺចាំបាច់ ក្នុងការធ្វើបច្ចុប្បន្នភាព ព័ត៌មាននេះ ដើម្បីជាជំនួយ ដូចជាកំណើតរបស់កូន ឬការលែងលះដែលយើងមិនអាចមើលឃើញ។

៣. បើកគណនីថែទាំ
គណនីថែរក្សា គឺជាគណនីមួយដែលងាយស្រួលបើក ជាទូទៅគណនីសន្សំជាឈ្មោះកូនអ្នក។ គណនីនឹងអាចដំណើរការបាន នៅពេលកូនរបស់អ្នកមានអាយុ ១៨ ឬ ២១ ឆ្នាំ អាស្រ័យលើតំបន់របស់ពួកគេ។ កូននឹងបានគ្រប់គ្រងពេញលេញនៅពេលពួកគេឈានដល់អាយុ ដែលសមស្របណាមួយ។
៤. រក្សាទុកសម្រាប់ការចូលនិវត្តន៍
ការសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍របស់យើង អាចជួយអនាគតកូនៗបានមួយកម្រិត ព្រោះពួកគេមិនចាំបាច់ផ្គត់ផ្គង់ នៅពេលដែលយើង ឈានចូលក្នុងវ័យចាស់ទេ។
៥. និយាយជាមួយកូនៗអំពីប្រាក់
ជាការល្អបំផុត បើអ្នកបង្រៀននៅចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កូនៗ ឲ្យពួកគេបានស្វែងយល់ពី ការចំណាយរបស់ពួកគេ។ លើកទឹកចិត្តកូន ៗ ឲ្យមានការងារធ្វើ និងសន្សំអ្វីដែលពួកគេចង់បាន ជំនួសឱ្យការប្រគល់ប្រាក់ឲ្យពួកគេ។
និយាយជាមួយកូន ៗ របស់អ្នក អំពីមូលដ្ឋានគ្រឹះ ដូចជាវិធីគ្រប់គ្រងកាតឥណទាន គណនីធនាគារ និងថវិកាផ្សេងៗ។
ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ គឺជាអំណោយដ៏ល្អបំផុត ដែលអ្នកអាចផ្ដល់ដល់កូនអ្នក នៅពេលនិយាយអំពីការគ្រប់គ្រងប្រាក់ប្រាប់ពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នៅសុខៗ ស្ត្រេសដល់ថ្នាក់ពេលខ្លះចង់ស្អប់ទាំងអាជីពខ្លួនឯង?
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


