ព័ត៌មានអន្ដរជាតិ
ចិន៖ កប៉ាល់ដឹកទំនិញ ៣ គ្រឿងរបស់ខ្លួន បានឆ្លងកាត់ច្រកហ័រមូហ្ស
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឱ្យដឹងនៅថ្ងៃអង្គារ (៣១ មីនា) នេះថា កប៉ាល់ដឹកទំនិញចិនចំនួន ៣ គ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សកាលពីពេលថ្មីៗ បន្ទាប់ពីមានការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីមានសេចក្ដីរាយការណ៍ថា កប៉ាល់របស់ចិន ស្ថិតនៅក្នុងចំណោមកប៉ាល់ ឬនាវារបស់ប្រទេសមួយចំនួន ដែលអ៊ីរ៉ង់អនុញ្ញាតឱ្យឆ្លងកាត់ច្រកហ័រមូហ្ស ដែលត្រូវបានបិទក្រោយជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងកាលពីចុងខែមុន។
បន្ថែមពីលើការបញ្ចាក់ពីព័ត៌មាននេះ លោកស្រី Mao បានថ្លែងយ៉ាងដូច្នេះថា៖ «ច្រកសមុទ្រហ័រមូហ្ស និងដែនទឹកជុំវិញ គឺជាផ្លូវទឹកសំខាន់មួយសម្រាប់ពាណិជ្ជកម្មសកល និងការផ្គត់ផ្គង់ថាមពល។ ចិនអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ បញ្ចប់ការប្រយុទ្ធគ្នា និងស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ឈូងសមុទ្រពែរ្ស»។
លោកស្រី Mao មិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមអំពីកប៉ាល់ចិនទាំង៣គ្រឿងនោះទេ។
ទិន្នន័យតាមដាននាវាបានបង្ហាញថា កប៉ាល់កុងតឺន័រចិន ២ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រកាលពីថ្ងៃចន្ទ ដោយធ្វើដំណើរជិតគ្នា។
លោកស្រី Rebecca Gerdes អ្នកវិភាគទិន្នន័យនៅក្រុមហ៊ុនស្រាវជ្រាវ Kpler បាននិយាយថា កប៉ាល់ទាំង ២ បានឆ្លងកាត់ដោយជោគជ័យ ក្លាយជាកប៉ាល់កុងតឺន័រដំបូងគេដែលចាកចេញពីឈូងសមុទ្រពែរ្សចាប់តាំងពីជម្លោះផ្ទុះឡើង នោះបើមិនរាប់បញ្ចូលកប៉ាល់អ៊ីរ៉ង់។ លោកស្រីបាននិយាយផងដែរថា កប៉ាល់ចិនទាំង២ គ្រឿងនោះធ្វើដំណើរលឿនជាងធម្មតាឆ្ពោះទៅឈូងសមុទ្រអូម៉ង់។
មន្ត្រីមកពី COSCO ដែលជាក្រុមហ៊ុនដំណើរការកប៉ាល់ទាំងនោះ មិនបានប្រតិកម្មយ៉ាងណាទេជុំវិញព័ត៌មានចុងក្រោយ ប៉ុន្តែកាលពីថ្ងៃទី ២៥ ខែមីនា ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនបានបន្តការកក់សម្រាប់ការដឹកជញ្ជូនទំនិញទូទៅពីអាស៊ីទៅកាន់ប្រទេសឈូងសមុទ្រពែរ្ស ដែលរួមមាន អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត បារ៉ែន កាតា គុយវ៉ែត និងអ៊ីរ៉ាក់។
គួរគូសបញ្ជាក់ថា អ៊ីរ៉ង់បានវាយប្រហារកប៉ាល់ដឹងទំនិញ និងប្រេងនៅក្នុងឈូងសមុទ្រពែរ្ស និងច្រកសមុទ្រហ័រមូហ្ស ហើយបានគំរាមកំហែងវាយប្រហារបន្ថែមទៀត ដែលនេះធ្វើឱ្យកប៉ាល់រាប់រយគ្រឿង និងនាវិកប្រហែល ២០ ០០០ នាក់ ត្រូវជាប់គាំងនៅក្នុងតំបន់នោះ។ ការនាំចេញថាមពល រួមទាំងប្រេងពីអារ៉ាប៊ីសាអូឌីត និងឧស្ម័នធម្មជាតិពង្រាវពីកាតា ភាគច្រើនបានផ្អាក ដែលធ្វើឱ្យតម្លៃប្រេងអន្តរជាតិហក់ឡើង និងបង្កកង្វល់កង្វះខាតផ្នែកផ្គត់ផ្គង់៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


