ព័ត៌មានអន្ដរជាតិ
តម្លៃប្រេង Brent កើនដល់ជិត ១២០ ដុល្លារ/បារ៉ែល ជាថ្មី ក្រោយបំបែកកំណត់ត្រាខ្ពស់បំផុតនៅខែមីនា
តម្លៃប្រេងអន្តរជាតិតែបន្តអស្ថិរភាពខ្លាំងសម្រាប់ការជួញដូរនៅដើមខែមេសានេះ បន្ទាប់ពីតម្លៃប្រេង Brent បានកើនឡើងជិតដល់ ១២០ ដុល្លារ/បារ៉ែលកាលពីថ្ងៃអង្គារ និងបំបែកកំណត់ត្រាប្រចាំខែខ្ពស់បំផុត ដែលជំរុញដោយកំណើនភាពតានតឹងនៃជម្លោះមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងម៉ាក Brent សម្រាប់កុងត្រាខែឧសភា ដែលត្រូវផុតកំណត់កាលពីថ្ងៃអង្គារ បានកើនឡើងដល់ ១១៨,៣៥ ដុល្លារ/បារ៉ែល។ តម្លៃប្រេងម៉ាកនេះ បានកើនខ្ពស់រហូតដល់ទៅ ៦៤% កាលពីខែមីនា។
វិនិយោគិនឥឡូវនេះ ងាកទៅកាន់កុងត្រាខែមិថុនា ដែលឆ្លុះបញ្ជាំងពីស្ថានភាពទីផ្សារជាក់ស្ដែង។ តម្លៃប្រេង Brent សម្រាប់កុងត្រាខែមិថុនា បានកើនឡើងបន្តិចដល់ប្រហែល ១០៤ ដុល្លារ/បារ៉ែល សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃពុធ (១ មេសា) នេះ។
អ្នកវិភាគនៅតែយល់ឃើញថា ទីផ្សារប្រេងបច្ចុប្បន្ននៅតែបន្តប្រែប្រួលខ្លាំង ដោយកើនឡើង ឬចុះអាស្រ័យទៅលើការវិវត្តប្រចាំថ្ងៃនៃជម្លោះមជ្ឈិមបូព៌ា។
ទោះបីជាមានរបាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian អាចនឹងបើកចំហចំពោះការបញ្ចប់ជម្លោះ និងការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថាសង្គ្រាមអាចបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខក៏ដោយ ក៏វិនិយោគិននៅតែមានការប្រុងប្រយ័ត្ន។
អ្នកវិភាគកត់សម្គាល់ថា កង្វះវឌ្ឍនភាពការទូតជាក់ស្តែង ការបន្តការវាយប្រហារតាមសមុទ្រ រួមទាំងការបិទច្រកសមុទ្រហ័រមូហ្ស និងការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល នៅតែបន្តបង្កហានិភ័យផ្គត់ផ្គង់យ៉ាងសំខាន់ដល់ទីផ្សារប្រេងសកល។
ទន្ទឹមនឹងនេះ ផលិតកម្មប្រេងរបស់ OPEC (អង្គការនៃប្រទេសនាំចេញប្រេងកាត) បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមីនា ដែលបង្ហាញពីទំហំនៃការរំខានដែលបណ្តាលមកពីជម្លោះ។ ការរួមបញ្ចូលគ្នានៃការផ្គត់ផ្គង់ដែលថយចុះ និងអស្ថិរភាពភូមិសាស្ត្រនយោបាយ បាននាំឱ្យអ្នកវិភាគបង្កើនការព្យាករតម្លៃប្រេងសម្រាប់ឆ្នាំ ២០២៦ នេះ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


