ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បញ្ឈឺលោកត្រាំ ថា ទាំងអាមេរិកនិងអ៊ីស្រាអែល គ្មានដឹងច្បាស់ពីសមត្ថភាពយោធាអ៊ីរ៉ង់ទេ
ក្រោយប្រមុខសេតវិមាន ដូណាល់ ត្រាំ បញ្ចប់សុន្ទរកថាអំពីស្ថានការណ៍វិវឌ្ឍនៃសង្គ្រាមអ៊ីរ៉ង់មិនបានប៉ុន្មានម៉ោងផង ស្រាប់តែទីក្រុងតេហេរ៉ង់ បានបោះពាក្យសម្តីបញ្ឈឺទៅកាន់អាមេរិក ដោយនិយាយបែបមើលស្រាលថា ទាំងអាមេរិកនិងអ៊ីស្រាអែលសុទ្ធតែមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសមត្ថភាពយោធានិងគ្រឿងសព្វាវុធរបស់ទីក្រុងតេហេរ៉ង់ ហើយការផលិតអាវុធយោធារបស់អុីរ៉ង់ ត្រូវបានធ្វើឡើងនៅក្នុងទីកន្លែងគ្មាននរណាស្គាល់។

សម្តីនេះគឺចេញពីមាត់អ្នកនាំពាក្យយោធាអ៊ីរ៉ង់ Ebrahim Zolfaghari និងត្រូវបានយកមកផ្សាយដោយសារព័ត៌មានរដ្ឋ Tasnim នៅថ្ងៃព្រហស្បតិ៍ទី២ខែមេសាឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍នោះ លោក Zolfaghari បានច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថាឃ្លាំងអាវុធរបស់អុីរ៉ង់ត្រូវបានកម្ទេចស្ទើរតែទាំងស្រុង។ លោកនិយាយថា អាមេរិកនិងអ៊ីស្រាអែល គ្មានព័ត៌មានច្បាស់អំពីសមត្ថភាពយោធារបស់អ៊ីរ៉ង់ទេ។ យ៉ាងណា ប្រទេសទាំងពីរនេះ ត្រូវតែទទួលខុសត្រូវចំពោះការឈ្លានពានដែលពួកគេបានចាប់ផ្តើម។
ទន្ទឹមនោះ អ្នកនាំពាក្យរូបនេះព្រមានថា នាពេលខាងមុខ អាមេរិកនិងអ៊ីស្រាអែល នឹងរងការវាយប្រហារដែលមានកម្លាំងខ្លាំងមហិមា ខ្ទេចខ្ទី និងមានការបំផ្លិចបំផ្លាញបំផុត។

ការព្រមាននេះកើតឡើង បន្ទាប់ពីលោកត្រាំគំរាមទម្លាក់គ្រាប់បែកសន្ធឹកសន្ធាប់លើអ៊ីរ៉ង់ ហើយវាយទាល់តែក្លាយជា «សម័យយុគថ្ម» វិញ។
ក្នុងការថ្លែងការណ៍ពិសេសនៅសេតវិមាន ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសក្ដែងៗថា សហរដ្ឋអាមេរិកជិតសម្រេចបាននូវការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ហើយ ដោយនឹងមានយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយ ដើម្បីផ្ដាច់ព្រ័ត្រសង្គ្រាមនេះតែម្ដង។
លោកត្រាំ បានគំរាមវាយប្រហារទាល់តែអ៊ីរ៉ង់ត្រឡប់ទៅកាន់ «សម័យយុគថ្ម» វិញ ហើយថា នឹងកម្ទេចរោងចក្រអគ្គិសនីទាំងអស់ រួមទាំងអាចឈានទៅដល់ការបាញ់កម្ទេចអណ្តូងប្រេងនៅទូទាំងប្រទេសអ៊ីរ៉ង់ផងដែរ ប្រសិនបើមិនមានកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានធ្វើឡើងនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


