ព័ត៌មានជាតិ
រាល់បទល្មើសដែលកើតមានក្នុងរាជធានីភ្នំពេញ មានប្រមាណ៩៦% ត្រូវបានបង្ក្រាប
រាល់បទល្មើសដែលបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានបទល្មើសប្រមាណ៩៦%ហើយដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់។ សមិទ្ធផលទាំងនេះបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងបានពីការជួយពីកាំមេរ៉ាសុវត្ថិភាព។

នេះបើតាមការលើកឡើងរបស់លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខណៈលោកនិងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោក ប៊ុន ហុន បានមានប្រសាសន៍លើកឡើងថា រាល់បទល្មើសផ្សេងៗដែលបានកើនឡើងនៅរាជធានីភ្នំពេញ ជនបង្កបទល្មើស កម្រនឹងគេចខ្លួនបានជោគជ័យណាស់ មានន័យថា រាល់បទល្មើសដែលកើតមានឡើង គឺមានប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់។ ការឈានដល់ការបង្ក្រាបបទល្មើសបានលឿន និងបានស្ទើរ១០០%នៃបទល្មើសដែលបានកើតឡើងនេះ គឺបានមកពីការ ខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំង និងបានជួយពីកាំមេរ៉ាសុវត្ថិភាព។

លោក ប៊ុន ហុន បានបន្តទៀតថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋចេញ ចូល ស្នាក់នៅច្រើន មានភាពស្មុកស្មាញច្រើន ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ នៅតែរក្សា និងគ្រប់គ្រងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ជាទីក្រុងដែលមានសុវត្ថិភាពបំផុត។ រាជធានីភ្នំពេញ ជាក្រុងដែលមានសុវត្ថិភាពជាងគេ បើប្រៀបធៀបជាមួយទីក្រុងគេផ្សេងនៃបណ្តាលប្រទេសនៅលើពិភពលោក។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបាននឹងកំពុងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពយ៉ាងសកម្ម ទាំងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស បង្ក្រាបក្មេងទំនើងជាដើម ពិសេសគឺការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ជាក់ស្តែងក្នុងឆ្នាំ២០២៥កន្លងមកនេះ គណៈបញ្ជាការឯកភាពរាជធានីបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៤៦៣ករណី/៤៧៣ ថយចុះ១០ករណី បង្ក្រាបបទល្មើសបាន៤៤៨ករណី ស្មើនិង៩៦% ឃាត់ខ្លួនមនុស្សបានចំនួន៦១៧នាក់។

លោក ឃួង ស្រេង បានបន្តថា ចំពោះការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចាប់ពីថ្ងៃទី០១កក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ មីនា ឆ្នាំ២០២៦នេះ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារាជធានី បានចុះពិនិត្យរដ្ឋបាលបានចំនួន១២៤៣២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន៩២៩៥០នាក់ ស្រី២៧១៣៤នាក់ ស្មើនឹង៧៥សញ្ជាតិ ជាមួយនឹងការបោសសំអាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន១២១ករណី ឃាត់ខ្លួនមនុស្សបានចំនួន២២៨៤នាក់ ស្រី៤៩០នាក់ស្មើនិង១៨សញ្ជាតិ។ បើទោះបីយើងបាននិងកំពុងអនុវត្តការងារខាងលើបានល្អប្រសើរយ៉ាងណាក្តី យើងក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលយើងត្រូវបំពេញបន្ថែមថែមទៀតផងដែរ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


