Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងសាំងនៅសិង្ហបុរីហក់​ឡើងខ្លាំង​ បង្កើនបន្ទុកគ្រួសារ និងអាជីវកម្ម

បានផុស

នៅ

តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់កម្រិតខ្ពស់បំផុត​ជាថ្មី បន្ទាប់ពីក្រុមហ៊ុនលក់រាយ Caltex, Shell និង SPC បានដំឡើងថ្លៃប្រេងឥន្ធនៈ ​ដោយសារតែការរំខានផ្នែកផ្គត់ផ្គង់បណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពីថ្ងៃព្រហស្បតិ៍ Caltex ដំឡើងថ្លៃប្រេង RON95 ​ដល់ ៣,៤៧ ដុល្លារសិង្ហបុរី (២,៧៩ ដុល្លារអាមេរិក)/លីត្រ ខណៈ SPC បាន​ដំឡើងតម្លៃប្រេងដូចគ្នាដល់ ៣,៤៦ ដុល្លារសិង្ហបុរី/លីត្រ។​ នេះបើយោងតាមវេទិកាទិន្នន័យប្រេងឥន្ធនៈ Motorist.sg។

តម្លៃប្រេងម៉ាស៊ូតវិញ បានកើនឡើងម្តងទៀតនៅថ្ងៃសុក្រ។ ​Caltex បានដំឡើងតម្លៃម៉ាស៊ូត ដល់ ៤,៤៣ ដុល្លារសិង្ហបុរី/លីត្រ ​ខណៈ Sinopec បានដំឡើងតម្លៃដល់ ៤,២៣ ដុល្លារសិង្ហបុរី/លីត្រ។​

គេមើលឃើញថា តម្លៃប្រេងបាន​កើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ប្រេងចម្រាញ់ដ៏សំខាន់ក្នុងតំបន់ ក្រោយជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ។ មែនទែនទៅ កំណើនតម្លៃប្រេងនៅប្រទេសនេះ គឺស្របទៅនឹង​និន្នាការសកល។ គិតត្រឹមថ្ងៃព្រហស្បតិ៍ តម្លៃប្រេងអន្តរជាតិ​គឺជួញដូរនៅប្រហែល ១១០ ដុល្លារ/បារ៉ែល។

​ក្នុងសារវីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ​នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានទទួលស្គាល់ពី​បន្ទុកសម្រាប់គ្រួសារ និងអាជីវកម្មនានា ​ដោយសារតែកំណើន​ថ្លៃថាមពល និងភាពមិនប្រាកដប្រជាជាបន្តបន្ទាប់​។

លោក​បាន​​បន្តថា រដ្ឋាភិបាល​នឹង «​កាត់បន្ថយ​ផលប៉ះពាល់​ភ្លាមៗ​» ដោយ​បង្កើន​វិធានការ​ដែល​មាន​ស្រាប់ និង​ពន្លឿន​គំនិត​ផ្តួចផ្តើម​មួយចំនួន​ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​មុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម