ព័ត៌មានអន្ដរជាតិ
មីស៊ីលនិងដ្រូនអ៊ីរ៉ង់ជាង១០០០គ្រាប់ វាយប្រហារលើគុយវ៉ែត ចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃទី២៨កុម្ភៈ
ក្រសួងការពារជាតិគុយវ៉ែតបានរាយការណ៍ថា មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ជាង ១០០០គ្រាប់/គ្រឿង បានកំណត់គោលដៅវាយប្រហារលើទឹកដីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦។

យោងតាម Yeni Safak ចុះផ្សាយថ្ងៃទី៦ខែមេសា ចំនួនសរុបនេះរួមមាន មីស៊ីលបាលិស្ទិក៣៣៦គ្រាប់ មីស៊ីលគ្រូស១៣គ្រាប់ និងដ្រូន៧៤០គ្រឿង ដោយឡែកក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រព័ន្ធការពារអាកាសគុយវ៉ែតបានស្ទាក់ចាប់ដោយជោគជ័យនូវមីស៊ីលបាលិស្ទិក៩គ្រាប់ មីស៊ីលគ្រូស៤គ្រាប់ និងដ្រូន៣១គ្រឿងបន្ថែមទៀត។
ក្រសួងការពារជាតិគុយវ៉ែតបានបង្ហាញថា ការវាយប្រហារនាពេលថ្មីៗនេះបានផ្តោតគោលដៅជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានអង្គភាពផលិតអគ្គិសនី រោងចក្រចម្រោះទឹកស្អាត មូលដ្ឋានប្រេង និងទីតាំងប្រតិបត្តិការរបស់សាជីវកម្មប្រេងគុយវ៉ែត។ ទោះបីជាមិនមានព័ត៌មានលម្អិតអំពីជនរងគ្រោះ ប៉ុន្តែការវាយប្រហារនេះហាក់មានបំណងបង្អាក់ប្រព័ន្ធថាមពល និងទឹករបស់ប្រទេសនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការសងសឹកកាន់តែធំ បន្ទាប់ពីមនុស្សជាង ១៣៤០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងអតីតមេដឹកនាំកំពូល Ali Khamenei ផងដែរ។
ការកើនឡើងនៃភាពតានតឹងនេះបានបង្កឲ្យមានការព្រួយបារម្ភជាអន្តរជាតិ ជាពិសេសពីប្រទេសតួកគី ខណៈដែលទីក្រុងតេហេរ៉ង់នៅតែបន្តវាយប្រហារគោលដៅក្នុងតំបន់ និងរឹតបន្តឹងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ តួកគីបានព្រមានថា ការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងបណ្តាប្រទេសឈូងសមុទ្រ អាចបង្កឲ្យមានវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ច ហើយបានអំពាវនាវឲ្យមានការវិលត្រឡប់ទៅរកផ្លូវការទូតជាបន្ទាន់ ដើម្បីទប់ស្កាត់អស្ថិរភាពក្នុងតំបន់បន្ថែមទៀត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


