Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រកាសថា មេចារកម្មនៃកងឆ្មាំបដិវត្តរបស់ខ្លួន ស្លាប់បាត់ហើយ

បានផុស

នៅ

ទីបំផុតប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់មេចារកម្មរបស់កងឆ្មាំបដិវត្ត (IRGC) ដោយប្រកាសថា មន្ត្រីជាន់ខ្ពស់ម្នាក់នេះ បាត់បង់ជីវិតក្នុងការវាយប្រហារអាកាសរបស់អាមេរិក-អ៊ីស្រាអែល។

លោក Seyyed Majid Khademi (រូប៖ Reuters)

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Fars បានដកស្រង់សេចក្តីថ្លែងការណ៍របស់ IRGC ដែលអះអាងថា លោក Seyyed Majid Khademi ត្រូវសម្លាប់ ក្នុងការវាយប្រហារនាពេលព្រឹកព្រហាមថ្ងៃអាទិត្យទី៥ខែមេសាឆ្នាំ២០២៦។

ស្របពេលជាមួយនឹងការបញ្ជាក់ពីដំណឹងនេះ អ៊ីស្រាអែលឯណោះ ក៏មិនបន្ថយដៃដែរ ដោយរដ្ឋមន្ត្រីការពារជាតិ Israel Katz ប្រកាសថា៖ «យើងនឹងបន្តតាមប្រមាញ់ពួកគេថែមទៀត»។ 

លោក Katz ថ្លែងថា៖ «កងឆ្មាំបដិវត្តន៍កំពុងបាញ់ប្រហារលើជនស៊ីវិល ហើយយើងកំពុងកម្ចាត់មេដឹកនាំនៃក្រុមភេរវករទាំងនោះ។ មេដឹកនាំអ៊ីរ៉ង់កំពុងរស់នៅក្នុងអារម្មណ៍មួយដែលថា ខ្លួនជាគោលដៅនៃការវាយប្រហារ។ យើងនឹងបន្តតាមប្រមាញ់ពួកគេម្នាក់ម្តងៗ»។

លោក Katz បានអះអាងទៀតថា អ៊ីស្រាអែលបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មដែក និងគីមីឥន្ធនៈរបស់អ៊ីរ៉ង់ ហើយនឹងបន្តវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធជាតិរបស់អ៊ីរ៉ង់បន្តទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម