ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បញ្ជាក់ជំហរថា ខ្លួនមិនបើកច្រក Hormuz ជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្នដាច់ខាត
ស្របពេលមានសេចក្តីរាយការណ៍ថា ទាំងអាមេរិកនិងអ៊ីរ៉ង់ សុទ្ធតែទទួលបានផែនការនៃបទឈប់បាញ់ឈានដល់ការពន្លត់ភ្លើងសង្គ្រាមតែម្តងនោះ ស្រាប់តែមន្ត្រីជាន់ខ្ពស់នៅទីក្រុងតេហេរ៉ង់ បានបញ្ជាក់ប្រាប់ទៅ Reuters ថា ខ្លួនមិនបើកច្រក Hormuz ជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្នដាច់ខាត។

មន្ត្រីអ៊ីរ៉ង់សុំមិនបញ្ចេញឈ្មោះ បាននិយាយនៅថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ថា ទីក្រុងតេហេរ៉ង់ បានរក្សាជំហរយ៉ាងច្បាស់រួចហើយ ដូចនេះ កុំយកបទឈប់បាញ់បណ្តោះអាសន្ន មកដោះដូរជាមួយការបើកច្រកសមុទ្រ Hormuz ឲ្យសោះ។
រឿងនេះកើតឡើង ស្របពេល Reuters ដដែល បានរាយការណ៍ថា អុីរ៉ង់និងអាមេរិក បានទទួលផែនការក្របខណ្ឌមួយ ដើម្បីបញ្ឈប់ការវាយប្រហារគ្នា ដែលអាចនឹងចាប់ផ្តើមអនុវត្តនៅដើម្បីសប្តាហ៍នេះតែម្តង។

ផែនការនេះរៀបចំឡើងដោយប្រទេស ប៉ាគីស្ថាន ដោយមេបញ្ជាការកងទ័ព Asim Munir បានទាក់ទងពេញមួយយប់ជាមួយអនុប្រធានាធិបតីអាមេរិក JD Vance និងរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ Abbas Araqchi។
យ៉ាងណា គេដឹងថា ក្នុងផែនការនេះ មានចែកចេញជាយុទ្ធសាស្ត្រ ២ ដំណាក់កាល ដោយដំណាក់កាលទី១ ក៏រួមមានទាំងការប្រកាសបទឈប់បាញ់ជាបន្ទាន់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗផងដែរ។
សម្រាប់ដំណាក់កាលទី២, ភាគីទាំងពីរត្រូវប្រើពេល ១៥ ទៅ ២០ ថ្ងៃ ដើម្បីចរចាឈានទៅរក «កិច្ចព្រមព្រៀងទីក្រុងអ៊ីស្លាម៉ាបាដ» ដែលជាដំណោះស្រាយដ៏ទូលំទូលាយ និងស្ថិតស្ថេរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


