ព័ត៌មានអន្ដរជាតិ
ត្រាំ ចេញសារព្រមានអ៊ីរ៉ង់ រឿងច្រក Hormuz
បទឈប់បាញ់ដ៏ផុយស្រួយរវាងអាមេរិកនិងអ៊ីរ៉ង់ ចូលជាធរមានមិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែពេលនេះ ប្រមុខសេតវិមាន ដូណាល់ ត្រាំ ហាក់មិនពេញចិត្តចំពោះទីក្រុងតេហេរ៉ង់ ដោយចេញសារព្រមានលើបណ្តាញសង្គម Truth Social បន្ទោសអ៊ីរ៉ង់ ពាក់ព័ន្ធរឿងច្រកសមុទ្រ Hormuz។

បង្ហោះសារកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែមេសាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក សរសេរថា អ៊ីរ៉ង់ អត់ត្រូវយកថ្លៃសេវាកប៉ាល់ដឹកប្រេងដែលឆ្លងកាត់ច្រក Hormuz ទេ។
លោកបញ្ជាក់យ៉ាងច្បាស់ថា៖ «មានសេចក្ដីរាយការណ៍ថា អ៊ីរ៉ង់កំពុងទាមទារយកកម្រៃសេវាពីកប៉ាល់ដឹកប្រេង ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ យកល្អ ពួកគេកុំធ្វើបែបហ្នឹងឲ្យសោះ ហើយប្រសិនបើពួកគេកំពុងធ្វើមែន សូមបញ្ឈប់ឥឡូវនេះ»។
មិនយូរប៉ុន្មានក្រោយមក លោកត្រាំបានបង្ហោះសារមួយទៀតដែលជាការព្រមានដល់អ៊ីរ៉ង់ថា៖ អ៊ីរ៉ង់កំពុងធ្វើការងារបានយ៉ាងអន់បំផុត ឬអ្នកខ្លះអាចនិយាយបានថាគ្មានកិត្តិយសទាល់តែសោះ ក្នុងការអនុញ្ញាតឲ្យប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ នោះមិនមែនជាកិច្ចព្រមព្រៀងដែលយើងមានជាមួយគ្នាឡើយ!»។

ការព្រមានរបស់លោកត្រាំនេះ កើតឡើងក្រោយពេលមានការផ្សព្វផ្សាយថា អ៊ីរ៉ង់ចង់ទាមទារយកកម្រៃផ្លូវ ពីកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់។
សារព័ត៌មាន Financial Times បានស្រង់សម្ដីលោក Hamid Hosseini ដែលជាអ្នកនាំពាក្យសហភាពអ្នកនាំចេញប្រេង ឧស្ម័ន និងផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់ កាលពីថ្ងៃពុធថា អ៊ីរ៉ង់នឹងទាមទារការបង់ថ្លៃកម្រៃផ្លូវជា «រូបិយបណ្ណគ្រីបតូ» ដើម្បីរក្សាការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ក្នុងអំឡុងពេលនៃបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយសហរដ្ឋអាមេរិក។
យ៉ាងណា ដំណឹងនេះបានទទួលប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មេដឹកនាំបស្ចិមប្រទេស ហើយមានការចេញមកប្រឆាំងជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


