ព័ត៌មានជាតិ
គំនូរបង្ហាញពីសង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជា ត្រូវបានគូរជាប់លើជញ្ជាំងរោងទូកងក្នុងខេត្តព្រៃវែង ទុកជាការចងចាំ
គំនូរ៤ផ្ទាំង ដែលបង្ហាញពីការសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើប្រទេសកម្ពុជា ដែលទើបបញ្ចប់ការគូរជាប់លើជញ្ជាំងរោងតម្កល់ទូកទូកងវែងជាងគេលើពិភពលោក ឈ្មោះ“សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី” នៅឯខេត្តព្រៃវែង ត្រូវបានដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីទុកជាការចងចាំសម្រាប់ប្រជាជាតិខ្មែរ។

តាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ទាំងគំនូរទាំង៤ផ្ទាំងនេះ គឺបានបញ្ជាក់ពីការចងចាំនូវការឈឺចាប់របស់ប្រជាជាតិខ្មែរ ក៏ប៉ុន្តែមិនមែនមានន័យថាបង្កើតឡើងក្នុងគោលបំណងញុះញង់ ឬបង្ហាញពីការគុំកួនសងសឹកនោះទេ។

លោកបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធផ្ទាំងគំនូរនោះ ថា គំនូរទាំងនេះមានគោលដៅដាស់ស្មារតីជនរួមជាតិដែលនៅទីនេះ ពោលគឺប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តនេះឱ្យចងចាំអំពីទង្វើឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា និងជាការរំលឹកដល់វីរភាពរបស់កងទ័ព កងនគរបាល និងក្រុមគ្រូពេទ្យ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ តស៊ូកៀកស្មាការពារជាតិមាតុភូមិ។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរខេត្តព្រៃវែង ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវរៀបចំទស្សនកិច្ចរបស់សិស្សានុសិស្សមកពីតាមបណ្តាក្រុង-ស្រុកនានា រៀងរាល់៣ខែម្តង ដើម្បីឈ្វេងយល់អំពីប្រវត្តិសាស្ត្រ តាមរយៈផ្ទាំងគំនូរនេះ ក៏ដូចជាឈ្វេងយល់ពីទូកងវែងជាងគេលើពិភពលោកផងដែរ ដើម្បីបណ្តុះនូវស្មារតីស្រឡាញ់ជាតិដល់យុវជនជំនាន់ក្រោយ។

ទីតាំងផ្ទាំងគំនូរនេះ ត្រូវបានរំពឹងថា នឹងក្លាយជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់យុវជន និងសាធារណៈជនថតរូបភាពអនុស្សាវរីយ៍ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


