ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះក្រោម ១០០ ដុល្លារ/បារ៉ែល ដោយទីផ្សារនៅតែប្រែប្រួលខ្លាំង
ទីផ្សារប្រេងអន្តរជាតិនៅតែបន្តប្រែប្រួលខ្លាំង ដោយតម្លៃកើនឡើង រួចធ្លាក់ចុះវិញមកក្រោម ១០០ ដុល្លារ/បារ៉ែល សម្រាប់ការជួញដូរនៅថ្ងៃសុក្រ (១៧ មេសា) នេះ ដោយសារមានសុទិដ្ឋិនិយមថា ជម្លោះនៅមជ្ឈិមបូព៌ាអាចជិតដល់ទីបញ្ចប់ ក្រោយបទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងលីបង់ និងអ៊ីស្រាអែលបានចូលជាធរមាន ហើយប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងជួបគ្នាដើម្បីចរចានៅចុងសប្តាហ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ១,៣៤ ដុល្លារ ឬ ១,៣៥% មកនៅត្រឹម ៩៨,០៥ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៨ កន្លះ នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក ម៉ាក WTI បានធ្លាក់ចុះ ១,៦៥ ដុល្លារ ឬ ១,៧៤% មកត្រឹម ៩៣,៤០ ដុល្លារ/បារ៉ែល។ តម្លៃប្រេង Brent បានកើនឡើងប្រមាណ ៤,៧% ពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍។
លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងជិតឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ដោយកត់សម្គាល់ថា អ៊ីរ៉ង់ស្នើមិនធ្វើកម្មវិធីនុយក្លេអ៊ែររយៈពេលជាង ២០ ឆ្នាំ។ វាគឺសញ្ញានៃភាពស្រាកស្រាន្តជម្លោះដ៏សំខាន់ ដែលធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ក្រោយពីបានកើនឡើងប្រមាណជាង ៥០% កាលពីខែមីនា ដោយសារតែការបិទច្រកសមុទ្រហ័រមូហ្ស។
ទោះបីជាយ៉ាងណាក៏ដោយ វិនិយោគិននៅតែប្រុងប្រយ័ត្នចំពោះភាពស្រពេចស្រពិលនៃទីផ្សារ ដោយសារតែភាពស្រាកស្រាន្តនៃជម្លោះអាចគ្រាន់តែបណ្ដោះអាសន្ន ដែលធ្វើឱ្យហានិភ័យលើការផ្គត់ផ្គង់នៅតែខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


