ព័ត៌មានជាតិ
អាកាសធាតុក្តៅ តែទិន្នផលឪឡឹកកសិករនៅស្រុកមោងឫស្សីនៅតែផ្តល់ផលល្អ មានឈ្មួញចាំកក់មុនថែមទៀត
ដំណាំឪឡឹករបស់កសិករនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបងនៅតែលូតលាស់បានផលល្អមិនរុះរោយផ្កាឬក្តិបនោះទេ បើទោះឆ្នាំនេះអាកាសធាតុក្តៅខ្លាំង។
ខណៈដែលកសិករដាំដុះមិនប្រើប្រាស់ជីដែលមានសារធាតុគីមី គឺប្រើប្រាស់តែជីលាមកសត្វបានហុចផលច្រើន ហើយឆ្នាំនេះទីផ្សារឪឡឹកធំទូលាយទាំងក្នុងស្រុកនិងក្នុងទីរួមខេត្ត។

លោក ឡិក ឡឹប កសិកររស់នៅស្រុកមោងឫស្សីបានឲ្យដឹងថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ លោកបានដាំឪឡឹកលើផ្ទៃដីចំនួន ២ ហិកតា នៅទីតាំងផ្សេងគ្នាដែលលោកបានចាប់ផ្តើមដាំនៅដើមខែមេសានេះ។ ចំណែកទិន្នផលលោកថា មានឈ្មួញកក់ទុកជាមុន ក្នុងនោះមានឈ្មួញនៅខេត្តកំពង់ឆ្នាំងនិងអ្នកនៅភ្នំពេញ ដោយមិនពិបាកដឹកចូលទីផ្សារដូចឆ្នាំមុននោះទេ។
សម្រាប់ការប្រមូលផលវិញ លោក ឡិក ឡឹប បានបញ្ជាក់ថា បើទោះបីមានការបិទតាមច្រកព្រំដែនកម្ពុជាថៃក៏ដោយចុះ ក៏ទិន្នផលនៅក្នុងស្រុកនៅតែមានតាមតម្រូវការដដែល ខណៈការដាំដុះតាមបែបធម្មជាតិធ្វើឲ្យសុខភាពអ្នកបរិភោគកាន់តែប្រសើរ។

ការដាំឪឡឹករបស់លោក ឡិក ឡឹប ធ្វើឡើងតាមទម្លាប់មិនមានបច្ចេកទេសបន្ថែមអ្វីទេ។ សំខាន់លោកបានរក្សាគ្រាប់ពូជរាល់រដូវកាល ដែលលោកបានជ្រើសយកផ្លែល្អសម្រាប់យកគ្រាប់ពូជ លោកមិនដែលទិញគ្រាប់ពូជពីទីផ្សារនោះទេ។
លោក ឡិក ឡឹប បានប្រាប់ថា សម្រាប់ទិន្នផលឆ្នាំនេះ បើគិតមកដល់ពេលនេះឈ្មួញបានកក់លុយប្រមាណ ៤០ ភាគរយហើយ។ បើធៀបឆ្នាំមុន ក្នុងមួយហិកតាប្រាក់ចំណូលបានកើនជាងឆ្នាំមុន ខណះការលក់រាយក្នុង ១ ផ្លែបានចន្លោះពី៣ ០០០ រៀល ទៅ ៥ ០០០ រៀល ហើយផ្លែខ្លះបានតម្លៃ ៦ ៥០០ រៀល ដែលជាផ្លែអាចយកគ្រាប់ពូជបាន។
ជាមួយគ្នានេះ លោកក៏អំពាវដល់ប្រជាពលរដ្ឋក្នុងស្រុក បន្តជួយគាំទ្រដល់កសិផលក្នុងស្រុកឲ្យកាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់កសិករផ្សេងៗឲ្យងាកមកដាំដុះដំណាំឪឡឹកក្នុងស្រុកតាមបែបធម្មជាតិ និងដើម្បីបម្រើដល់សេដ្ឋកិច្ចក្នុងគ្រួសារកសិករក្រោយពីមានផ្ទៃដីទំនេរពីដំណាំស្រូវវស្សា ដែលនឹងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


