ព័ត៌មានជាតិ
ជម្រាលជើងទេរទំនប់អាងទឹកកំពីងពួយ កំពុងប្រេះបាក់ដោយអន្លើ ខណៈការស្ថាបនាខ្នងទំនប់មិនទាន់រួចរាល់
ថ្មីៗនេះជម្រាលជើងទេររបស់ទំនប់អាងទឹកកំពីងពួយកំពុងប្រេះបាក់ជាបណ្ដើរៗ ដោយមិនទាន់ដឹងអំពីមូលហេតុ ក្នុងអំឡុងនៃការស្ថាបនាផ្លូវបេតុងនៅលើខ្នងទំនប់អាងទឹកនេះ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងដឹកកសិផលនានា ម្យ៉ាងទៀតក៏បានផ្ដល់នូវសោភ័ណភាពនៃអាងទឹកកំពីងពួយនេះផងដែរ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ពិសេសអ្នកដែលរស់នៅក្បែរអាងទឹកកំពីងពួយបាននិយាយថា កន្លងមកគេមិនដែលឃើញការប្រេះបាក់ជម្រាលជើងទេររបស់ទំនប់អាងទឹកនេះឡើយ ប៉ុន្តែក្រោយពេលការស្ថាបនាផ្លូវបេតុងនៅលើខ្នងទំនប់ជិតរួចរាល់ហើយនោះ ក៏ស្រាប់តែមានការប្រេះបាក់ជើងទេរផ្នែកក្នុងអាងដែលមានបណ្ដោយប្រហែលជាង ៣០ម៉ែត្រ ដោយឯកឯងតែម្ដង ព្រោះភ្លៀងក៏មិនទាន់ធ្លាក់ ឯទឹកអាងក៏មិនទាន់ជន់ ដូច្នេះវាគ្មានទឹកមកពីណាច្រោះឲ្យបាក់ជើងតេនោះឡើយ។

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២១ ខែមេសា នេះថា ការបាក់ស្រុតជើងទេរទំនប់នេះលោកក៏មិនទាន់ដឹងអំពីមូលហេតុដែរ ប៉ុន្តែការបាក់នេះគឺក្នុងអំឡុងនៃការស្ថាបនាផ្លូវបេតុងខាងលើទំនប់ ដោយសារពេលនេះគម្រោងមិនទាន់បានបញ្ចប់នៅឡើយទេ ព្រោះនៅស្ថាបនាចិញ្ចើមផ្លូវបេតុងនេះថែមទៀត។

លោកប្រធានមន្ទីរបានបន្ថែមថា ការបាក់ស្រុតជាង ៣០ម៉ែត្រនេះ បច្ចុប្បន្នក្រុមជំនាញកំពុងត្រៀមជួសជុលឡើងវិញហើយ ប៉ុន្តែនៅមានបញ្ហាម្យ៉ាងដែលលោកកំពុងដាក់សំណើទៅខេត្ត អំពីតូបដាក់លក់ចំណីអាហាររបស់ប្រជាពលរដ្ឋដែលពួកគាត់តែងនាំគ្នាជីកដីតាមជើងទេទំនប់ដើម្បីដាំបង្គោលសសរ ឬបង្គោលឈើដែលសកម្មភាពនេះ គឺជាការបំផ្លាញទំនប់ទៅវិញទេ ព្រោះចាប់តាំងពីការស្ថាបនាផ្លូវបេតុងនៅលើខ្នងទំនប់បានស្អាតល្អ គេសង្កេតឃើញអាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់លក់ដូរនៅក្នុងអាងទឹកបាននាំគ្នាធ្វើតូបតាមបណ្ដោយខ្នងទំនប់រាប់សិបតូប និងបោះបង្គោលច្រើនធ្វើឲ្យជើងទេរទំនប់មានការប្រេះស្រាំ។

លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា អាជ្ញាធរស្រុកបាណន់បានឆ្លើយតបហើយថា តូបទាំងនេះ គឺគ្រាន់តែឲ្យពួកគាត់លក់ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ ដែលអាជ្ញាធរស្រុកកំពុងរកទីតាំងឲ្យពួកគាត់លក់ដោយមិនអនុញ្ញាតឲ្យលក់នៅលើខ្នងទំនប់បែបនេះទៀតនោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


