Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​នឹង​ស្នើឱ្យ​លីបង់លុប​ច្បាប់​ពហិការ​លើ​ប្រទេស​អ៊ីស្រាអែលចោល​​

បានផុស

នៅ

ប្រទេសអ៊ីស្រាអែលនិងលីបង់ តាំង​ពី​ដើម​មកមិន​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​នោះ​​ទេ ​ស្ថិត​​ក្នុងស្ថានភាពសង្គ្រាម​ចាប់​តាំងពីឆ្នាំ១៩៤៨ ហើយក៏មិនដែលបង្កើតទំនាក់ទំនងការទូត​ជាផ្លូវការ​ឡើយ។ លីបង់បាន​ចូលរួម​ជាមួយ​រដ្ឋអារ៉ាប់ដទៃទៀតក្នុង​ការប្រឆាំងនឹង​អ៊ីស្រាអែល ចាប់​តាំង​ពី​ពេល​នោះមក ប្រទេសទាំង​ពីរមិនមានទំនាក់ទំនងជាផ្លូវការឡើយ​ លើក​លែងតែ​ការ​ចរចាដ៏​កម្រសម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក​ថ្មីៗ​នេះ​ប៉ុណ្ណោះ​​​។ នេះ​បើយោង​តាម​កាសែតអាមេរិក​ TIME ផ្សាយ​ពាក់​កណ្តាល​ខែមេសា ឆ្នាំ​២០២៦ ។

កាសែតអ៊ីស្រាអែល​ Maariv ​រាយការណ៍​នៅ​ល្ងាច​ថ្ងៃ​ចន្ទថា សហរដ្ឋអាមេរិក​បាន​ស្នើ​សុំឱ្យលីបង់​លុប​ចោលច្បាប់ហាម​ឃាត់​ទំនាក់​ទំនង​ជា​មួយ​អ៊ីស្រា​អែល​។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​មួយ​​ប្រាប់សារព័ត៌មាន​ Asharq ថា ទីក្រុង​វ៉ាស៊ីន​តោន​នឹង​ស្នើសុំជាផ្លូវការឱ្យភាគីលីបង់លុបចោលច្បាប់ធ្វើពហិការចំពោះ​អ៊ីស្រាអែល ខណៈការចរចាដោយផ្ទាល់​រវាងភាគីទាំងពីរ​បន្ត​ក្រោម​ការសម្របសម្រួល​របស់​សហរដ្ឋអាមេរិក។

មាត្រា​ដំបូងនៃច្បាប់​ចេញនៅឆ្នាំ១៩៥៥ ចែង​ថាបុគ្គល​គ្រប់រូបឬ​នីតិបុគ្គលត្រូវបាន​ហាមឃាត់ដោយផ្ទាល់ ឬប្រយោល ពីការ​ចូល​ទៅ​ក្នុងកិច្ចព្រមព្រៀង​ជាមួយស្ថាប័ន ឬបុគ្គល​រស់នៅក្នុងប្រទេសអ៊ីស្រាអែល ដែល​មានទំនាក់ទំនងលើសញ្ជាតិ ឬធ្វើសកម្មភាពផ្សេង​ទៀត​[… ] ដោយ​មិន​គិត​ពីលក្ខណៈ​ណាមួយ​ឡើយ។

បច្ចុប្បន្ន​ ការ​យកចិត្តទុកដាក់​លើ​ភាគីទាំងពីរកំពុងងាក​ទៅរកទីក្រុងវ៉ាស៊ីនតោន។​ នៅសប្តាហ៍នេះ ការចរចាជុំទីពីររវាង​លីបង់និងអ៊ីស្រាអែល ក្រោម​ការ​ឧបត្ថម្ភ​របស់សហរដ្ឋអាមេរិក ត្រូវបាន​គ្រោងទុកនៅ​ថ្ងៃព្រហស្បតិ៍ ​បន្ទាប់​ពីជុំទីមួយ​​ធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា រវាងឯកអគ្គរដ្ឋទូត​នៃ​ប្រទេសទាំងពីរ​នៅ​សហរដ្ឋអាមេរិក។

ក្នុង​ចំណោមការជជែកវែកញែកកាន់តែខ្លាំងក្នុងប្រទេសលីបង់ ​ជុំវិញ​ការចរចាដោយ​ផ្ទាល់​ជាមួយអ៊ីស្រាអែល ការពិភាក្សា​មួយបាន​លេច​ឡើង​ម្តងទៀតលើច្បាប់​របស់ប្រទេសដែល​គ្រប់គ្រងទំនាក់ទំនងជាមួយ​​អ៊ីស្រាអែល។

នៅ​ក្នុងបរិបទនេះ គេហទំព័រព័ត៌មាន​លីបង់ Janoubia លើក​ឡើង​ថា ​ការ​ផ្តោតអារម្មណ៍​ឡើងវិញ​លើច្បាប់​ខាង​លើ​​ត្រូវបាន​ភ្ជាប់​ដោយ​ផ្ទាល់​នឹង​កំពុងដំណើរការ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក​បញ្ជាក់ថា ការ​ពិភាក្សា​ជុំទីពីរ​នឹង​ធ្វើឡើង​នៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់​ពី​ជំនួប​ដោយ​ផ្ទាល់​លើកដំបូង​រវាងលីបង់និងអ៊ីស្រាអែល​ក្នុងរយៈពេល​ជា​ច្រើនទសវត្សរ៍​។

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម