Connect with us

សេដ្ឋកិច្ច

​ធនាគារជាតិ​តែងតាំង​ក្រុមហ៊ុន​សវនកម្ម ​រីចន៍& ផាតនើរ ​ជាអ្នកជម្រះបញ្ជី​របស់​គ្រឹះស្ថាន ​អេច-ផេ សឺវីស ក្រោយដកហូតអាជ្ញាបណ្ណ

បានផុស

នៅ

ធនាគារជាតិ ​នៃកម្ពុជា​ បាន​តែងតាំង​ក្រុមហ៊ុន​សវនកម្ម រីចន៍& ផាតនើរ ​ជាអ្នក​ជម្រះបញ្ជី​របស់​គ្រឹះ​ស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ​អេច-ផេ ​សឺវីស ​(H-Pay SERVICE) បន្ទាប់​ពី​ដកហូត​អាជ្ញា​បណ្ណកាលពីថ្ងៃទី ២០ ខែ​មីនា​ ២០២៦ ក្រោយរកឃើញថា គ្រឹះស្ថានមួយនេះ ​មិនបាន​អនុលោមតាមច្បាប់ ​និង​បទប្បញ្ញត្តិ​របស់​ធនាគារ​ជាតិ​នៃកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន​សវនកម្ម រីចន៍& ផាតនើរ ត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីរបស់​គ្រឹះ​ស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ​អេច-ផេ សឺវីស ដើម្បីជម្រះទ្រព្យសកម្ម ទូទាត់បំណុល និងបែងចែក​ទ្រព្យ​សកម្ម​ដែល​នៅសល់។​

​ក្រុមហ៊ុន​សវនកម្ម រីចន៍&ផាតនើរ​ នៅថ្ងៃទី ២៣ មេសា ២០២៦ បានប្រកាសឱ្យម្ចាស់បំណុលទាំងអស់របស់គ្រឹះ​ស្ថាន​ផ្តល់​​សេវា​ទូទាត់​សង​ប្រាក់ ​អេច-ផេ ​សឺវីស បញ្ជូនឈ្មោះ និងឯកសារពាក់ព័ន្ធទៅឱ្យអ្នកជម្រះបញ្ជីក្នុងរយៈពេល ៣០ ថ្ងៃ គិចចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។​

​ក្នុងករណីជាក់ស្ដែង ម្ចាស់បំណុលត្រូវមកផ្ទាល់ខ្លួន ដើម្បីបង្ហាញភស្ដុតាង ឬការទាមទារនៅក្នុង​ចន្លោះ​ពេល និងអាស​យដ្ឋាន​ស្ថិតនៅបុរីពិភពថ្មីផ្សារដីហុយ ផ្ទះលេខ ៤៦ ផ្លូវលេខ ៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម