សន្តិសុខសង្គម
ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុន ៥ នាក់ ប្រើឧបករណ៍ឆក់ទៅលើពលរដ្ឋឲ្យរងរបួស
កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានធ្វើការឃាត់ខ្លួនក្រុមសន្តិសុខក្រុមហ៊ុនចំនួន ៥ នាក់ ជាបន្តបន្ទាប់ ក្រោយពីបានប្រើប្រាស់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើឧបករណ៍ឆក់) ទៅលើប្រជាកសិករម្នាក់ បណ្ដាលឲ្យរងរបួសត្រង់ពោះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥:២០នាទី ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចចំណបរកា ភូមិទោង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ គឿន គេង ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិទោង ឃុំរលួសមានជ័យ (រងរបួសត្រង់ពោះខាងស្តាំ)។ ជនសង្ស័យ (សន្តិសុខក្រុមហ៊ុន ហ្គ្រេតវ៉ែនឌើ អេហ្គ្រីខលឈើរ័ល) ឈ្មោះ រុន ឌឿន ភេទប្រុស អាយុ ៥៩ ឆ្នាំ (ប្រធានសន្តិសុខ)។ ឈ្មោះ ហឿង ប៊ុណា ភេទប្រុស អាយុ ៣៧ ឆ្នាំ។ ឈ្មោះ ទី វ៉ាន់ណា ភេទប្រុស អាយុ ៤២ ឆ្នាំ។ ឈ្មោះ ពឿន ប្រុស ភេទប្រុស អាយុ ២៩ ឆ្នាំ។ ឈ្មោះ ហឿង ប៊ុនថា ភេទប្រុស អាយុ ៣៧ ឆ្នាំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ាស៊ីនត្រង់ស៊ីណ័រទៅកាត់អូសរើរានចម្ការនៅក្រោយផ្ទះរបស់ខ្លួន។ ខណៈនោះ ក្រុមសន្តិសុខ ៥ នាក់ ដឹកនាំដោយឈ្មោះ រុន ឌឿន ដែលកំពុងដើរល្បាតក៏បានចូលទៅចាប់យកម៉ាស៊ីនត្រង់ស៊ីណ័រពីជនរងគ្រោះ រហូតកើតមានការឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា។
ក្នុងអំឡុងពេលប្រតាយប្រតប់គ្នានោះ ឈ្មោះ រុន ឌឿន បានប្រើដំបងឆក់មានគ្រាប់បាញ់ទៅលើជនរងគ្រោះចំនួន ០២គ្រាប់ចំចង្កេះខាងស្តាំ បណ្ដាលឲ្យរងរបួស។ ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរខាងបានជួយអន្តរាគមន៍ បញ្ជូនជនរងគ្រោះទៅដកគ្រាប់ចេញនៅមណ្ឌលសុខភាព និងបានដាក់ពាក្យបណ្ដឹងទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ និងប្រមូលភស្តុតាង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៥ នាក់ យកមកសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕





អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


