ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាឱ្យបង្កើនការនាំចូលអគ្គិសនីពីឡាវ និងចិន
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ុង (Le Minh Hung) បានបញ្ជាឱ្យចាត់វិធានការទប់ស្កាត់កង្វះខាតថាមពល រួមទាំងបង្កើនការនាំចូលអគ្គិសនីពីឡាវ និងចិន និងរៀបចំដាក់ពង្រាយរោងចក្រថាមពលអណ្តែតទឹកក្នុងករណីមានអាសន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃពុធ (២៩ មេសា) ដោយស្រង់សេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាល។

បទបញ្ជានេះ ធ្វើឡើងចំពេលដែលអាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម រឹតបន្តឹងសន្ដិសុខថាមពលដោយសារតែកង្វះការផ្គត់ផ្គង់ប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា ដែលបង្កឡើងពីវិបត្តិច្រកហ័រមូស្ស ចំពេលតំបន់ពឹងផ្អែកខ្លាំងលើថាមពលនាំចូល។
លោក Hung បានថ្លែងក្នុងកិច្ចប្រជុំជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមថា ការផ្គត់ផ្គង់ថាមពល មានសារៈសំខាន់ណាស់ ហើយកង្វះខាតអគ្គិសនី និងប្រេងឥន្ធនៈ មិនត្រូវកើតមានក្នុងកាលៈទេសៈណាដាច់ខាត។
លោកបានបញ្ជាក្រសួងឱ្យពន្លឿនគម្រោងបញ្ជូនអគ្គិសនី ដើម្បីឱ្យភាគខាងជើងវៀតណាមអាចនាំចូលអគ្គិសនីបានកាន់តែច្រើននៅឆ្នាំ ២០២៧ និងកែសម្រួលកិច្ចព្រមព្រៀង និងផែនការថាមពលជាតិ ប្រសិនបើចាំបាច់ ដើម្បីបង្កើនការនាំចូលពីប្រទេសឡាវ។
ក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃពុធ រដ្ឋាភិបាលវៀតណាមក៏បានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីជំរុញការផ្គត់ផ្គង់ រួមទាំងការប្រើប្រាស់រោងចក្រថាមពលអណ្តែតទឹក ដើម្បីគាំទ្រដល់ផលិតកម្ម និងអាជីវកម្មនៅភាគខាងជើងជាដើម។
ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈ រដ្ឋាភិបាលបាននិយាយថា ភ្នាក់ងារនានាត្រូវតែតាមដានយ៉ាងដិតដល់នូវការវិវត្តនៃទីផ្សារ ធ្វើឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ និងធានាថាមិនមានការរំខានណាមួយកើតឡើងឡើយ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


