ព័ត៌មានអន្ដរជាតិ
UN៖ អ៊ីរ៉ង់ប្រហារជីវិតមនុស្ស ២១នាក់ និងចាប់ខ្លួន៤០០០នាក់ អំឡុងពេលសង្រ្គាម
ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) លោក Volker Turk បានលើកឡើងកាលថ្ងៃពុធថា របបដឹកនាំអ៊ីរ៉ង់ បានប្រហារជីវិតមនុស្សយ៉ាងហោចណាស់ ២១នាក់ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកាលពីពីរខែមុន និងចាប់ខ្លួនមនុស្សជាង ៤ ០០០នាក់ ពីបទចោទប្រកាន់ទាក់ទងនឹងសន្តិសុខជាតិ។
ភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឲ្យដឹងថា លោក Turk បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៩នាក់ ត្រូវបានប្រហារជីវិតទាក់ទងនឹងការតវ៉ានៅក្នុងខែមករា ១០នាក់ ត្រូវចោទប្រកាន់ពីបទជាសមាជិកនៃក្រុមប្រឆាំង និង២នាក់ពីបទធ្វើចារកម្ម។

លោក Turk រៀបរាប់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រៅពីផលប៉ះពាល់ធ្ងន់ធ្ងរនៃជម្លោះហើយ សិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់នៅតែត្រូវបានបន្តដកហូតយ៉ាងអាក្រក់និងឃោរឃៅទៀត»។
លោក បន្ថែមថា៖ « ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរអ៊ីរ៉ង់ឱ្យបញ្ឈប់ការប្រហារជីវិតបន្ថែមទៀត! បង្កើតឱ្យមានការផ្អាកការប្រើប្រាស់ទោសប្រហារជីវិត ធានាឱ្យបានពេញលេញនូវដំណើរការត្រឹមត្រូវ កាត់ក្តីដោយយុត្តិធម៌ និងដោះលែងអ្នកដែលបានឃុំខ្លួនតាមតែអំពើចិត្តជាបន្ទាន់»។
គួរបញ្ជាក់ថា អាជ្ញាធរអ៊ីរ៉ង់បានសម្លាប់មនុស្សរាប់ពាន់នាក់ អំឡុងពេលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្នុងខែមករា ដែលជាភាពចលាចលក្នុងស្រុកដ៏អាក្រក់បំផុតរបស់អ៊ីរ៉ង់ចាប់តាំងពីសម័យបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ ។ ក្រុមសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលបន្តបង្ក្រាបក្រុមប្រឆាំង អំឡុងសង្គ្រាម។
កាលពីខែមករា ប្រទេសអ៊ីរ៉ង់បដិសេធការថ្កោលទោសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថាជារឿងនយោបាយ។
រីឯសប្តាហ៍មុន អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅប្រទេសន័រវេសនិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៣ ៦៤៦នាក់ ត្រូវបានចាប់ខ្លួន ដោយមានករណីយ៉ាងហោចណាស់ ៧៦៧ករណី ត្រូវបានរាយការណ៍ បន្ទាប់ពីការចាប់ផ្តើមនៃបទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា។
លោក Turk និយាយថា ពលរដ្ឋអ៊ីរ៉ង់រាប់ពាន់នាក់ត្រូវបានឃុំខ្លួន បាត់ខ្លួនដោយបង្ខំ ការធ្វើទារុណកម្ម ឬទទួលរងនូវទម្រង់ផ្សេងយ៉ាងឃោរឃៅ អមនុស្សធម៌និងបន្ទាបបន្ថោក រួមទាំងការបង្ខិតបង្ខំ។ ជាពិសេសមនុស្សមកពីជនជាតិភាគតិច ប្រឈមនឹងហានិភ័យខ្ពស់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


