ព័ត៌មានអន្ដរជាតិ
Lavrov៖ អ៊ីរ៉ង់មានសិទ្ធិពេញលេញចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្នុងគោលបំណងសន្តិភាព
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov សម្តែងការគាំទ្រយ៉ាងមុតមាំ ចំពោះសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមក្នុងគោលបំណងសន្តិភាព ដោយទប់ទល់នឹងសម្ពាធថ្មីពីរដ្ឋបាល លោក ដូណាល់ ត្រាំ លើទីក្រុងតេហេរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ។
លោក Lavrov សង្កត់ធ្ងន់ថា៖ « អ៊ីរ៉ង់! ក្នុងនាមជារដ្ឋអធិបតេយ្យនិងជាប្រទេសចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) រក្សាសិទ្ធិស្របច្បាប់ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ពួកគេ»។

លោកបន្តថា៖ « អ៊ីរ៉ង់មានសិទ្ធិបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងសន្តិភាព»។
ការកត់សម្គាល់នេះកើតឡើង ពេលដែលរដ្ឋបាល លោក ត្រាំ បង្កើនសម្ពាធការទូតនិងសេដ្ឋកិច្ចលើអ៊ីរ៉ង់ ដើម្បីទប់ស្កាត់សកម្មភាពនុយក្លេអ៊ែរនិងកំណត់ឥទ្ធិពលក្នុងតំបន់។
យ៉ាងណា ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការព្រួយបារម្ភម្តងហើយម្តងទៀតពីកម្រិតនៃការចម្រាញ់ប្រេងរបស់ទីក្រុងតេហេរ៉ង់កើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លើសពីកម្រិតដែលបានកំណត់ក្រោមផែនការសកម្មភាពរួម (JCPOA) ឆ្នាំ ២០១៥ ។
ការលើកឡើងរបស់ លោក Lavrov ស្របនឹងជំហរយូរអង្វែងរបស់រុស្ស៊ីក្នុងការគាំទ្រដំណោះស្រាយការទូត ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈក៏ប្រឆាំងនឹងទណ្ឌកម្មឯកតោភាគីនិងការគំរាមកំហែងផ្នែកយោធា។
ទីក្រុងមូស្គូតែងតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គួរតែត្រូវបានដោះស្រាយតាមរយៈការចរចាពហុភាគីជាជាងការប្រឈមមុខដាក់គ្នា៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


