កូវីដ-១៩
លោក ហ៊ុន ម៉ានី៖ វ៉ាក់សាំងមកជាបន្តបន្ទាប់ ឆ្លុះបញ្ចាំងចំណងមិត្តភាពកម្ពុជា និងចិន
លោក ហ៊ុន ម៉ានី លើកឡើងថា ការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងបង្ការជំងឺកូវដ-១៩ តាមរយៈការបញ្ជាទិញ ក៏ដូចជាតាមរយៈយន្តការជំនួយនានា ជាពិសេសពីរដ្ឋាភិបាលចិន បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការអន្តរជាតិល្អរបស់រាជរដ្ឋាភិបាល និយាយជារួម និងចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ដែលយន្តការនេះបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងលើកឡើងបែបនេះ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ថ្ងៃទី២៩ ខែមេសានេះ។
បើតាមលោក ហ៊ុន ម៉ានី បានលើកឡើងថា ទន្ទឹមពេលការមកដល់នៃវ៉ាក់សាំងនេះ រាជរដ្ឋាភិបាលមិនបង្អែរបង្អន់យូរឡើយ ដោយបានធ្វើការកំណត់គោលដៅអាទិភាពផ្តល់ជូនប្រជាពលរដ្ឋក្នុងតំបន់ ដែលប្រឈមខ្ពស់ ជាពិសេស គឺប្រជាពលរដ្ឋក្នុងតំបន់ក្រហមនៃភូមិសាស្ត្រកំពុងបិទខ្ទប់។ យន្តការដ៏ត្រឹមត្រូវទាំងនេះ ពិតជាបានផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋ ចំពោះសមត្ថភាពដឹកនាំ និងគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិ។

លោក ហ៊ុន ម៉ានី សម្តែងក្តីសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មមាញឹករបស់រាជរដ្ឋាភិបាល រួមជាមួយការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការទទួលវ៉ាក់សាំង នឹងជួយឱ្យយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ឈានទៅបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ដ៏អាក្រក់នេះបានកាន់តែឆាប់។

សូមបញ្ជាក់ថា ជំនួយឥតសំណងជំហានទី៣ របស់ភាគីចិនជូនចំពោះភាគីកម្ពុជា ជាវ៉ាក់សាំងកូវីដចំនួន៤០ម៉ឺនដូសទៀត បានមកដល់រាជធានីភ្នំពេញ តាមរយៈជើងហោះហើរស៊ីវិល ដែលនេះជាជំនួយ ឥតសំណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីជំហានទី១ ចំនួន៦០ម៉ឺនដូស និងជំហានទី២ ចំនួន៧០ម៉ឺនដូស៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


