ព័ត៌មានអន្ដរជាតិ
មិនមែនត្រឹម ៥ ០០០នាក់ទេ! ត្រាំ ថា នឹងដកទ័ព លើសនេះទៀត ចេញពី អាល្លឺម៉ង់
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅ South Florida ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក មានផែនការ ដកទ័ពលើស ៥ ០០០នាក់ទៅទៀត ចេញពីប្រទេសអាល្លឺម៉ង់។

តាមការផ្សាយរបស់ CNN, លោកត្រាំ និយាយយ៉ាងខ្លី មុនពេលឡើងយន្តហោះ Air Force One កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ថា៖ «យើងនឹងកាត់បន្ថយឲ្យបានច្រើន ហើយយើងនឹងកាត់ឲ្យលើសពី ៥ ០០០ នាក់ទៅទៀត ក្នុងរយៈពេល ១ឆ្នាំខាងមុខ»។
ការបញ្ជាក់របស់ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កើតឡើងមួយថ្ងៃ បន្ទាប់ពីក្រសួងសង្គ្រាមអាមេរិក សម្រេច ដកទ័ព ៥ ០០០នាក់ ចេញពីអាល្លឺម៉ង់ បន្ទាប់ពីមានជម្លោះពាក្យសម្តី យ៉ាងតឹងសរសៃ ក រវាងលោកត្រាំ និងអធិការបតីអាល្លឺម៉ង់ Friedrich Merz ពាក់ព័ន្ធបញ្ហា សង្គ្រាមអ៊ីរ៉ង់។

ជុំវិញរឿងនេះ អង្គការណាតូ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងធ្វើការជាមួយអាមេរិក ដើម្បីឲ្យមានការបំភ្លឺ និងពន្យល់លម្អិត អំពីការសម្រេចចិត្តលើអាល្លឺម៉ង់ នេះ។
បើតាមអ្នកនាំពាក្យអង្គការណាតូ លោកស្រី Allison Hart បានបង្ហោះសារ លើបណ្តាញសង្គម X, ការកែសម្រួលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការរបស់អឺរ៉ុប ដែលត្រូវបន្តវិនិយោគបន្ថែមទៀត លើវិស័យការពារជាតិ និងត្រូវរួមចំណែកកាន់តែធំ សម្រាប់សន្តិសុខរួមរបស់ខ្លួន។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិក មានកងទ័ពបំពេញកាតព្វកិច្ចសកម្ម ចំនួន ៣៦ ៤៣៦ នាក់ នៅអាល្លឺម៉ង់ បើប្រៀបធៀបទៅនឹង ១២ ៦៦២ នាក់ នៅអ៊ីតាលី និង ៣ ៨១៤ នាក់ នៅអេស្ប៉ាញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


