Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចក្រុងតាខ្មៅស្រាវជ្រាវ បង្រ្កាបក្រុមក្មេងទំនើង ០៣នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីកាប់បំផ្លាញម៉ូតូជនរងគ្រោះ

បានផុស

នៅ

ក្មេងទំនើងរហ័សនាម Moonកែង ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅបើកការស្រាវជ្រាវឃាត់ខ្លួនបានចំនួន៣នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ក្រោយក្រុមក្មេងទំនើងទាំងនេះបានធ្វើសកម្មភាពកាប់បំផ្លាញ ម៉ូតូជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋានគរបាលក្រុងតាខ្មៅ សហការជាមួយជំនាញខេត្ត បើកការស្រាវជ្រាវ ករណីហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនា(បង្កឡើងដោយក្មេងទំនើង) កើតហេតុថ្ងៃទី២៩ខែមេសាឆ្នាំ២០២៦ ម៉ោង១៩និង០០នាទី ចំណុចក្រោយសាលារៀនសុវណ្ណភូមិ ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រហ័សនាមក្រុម(Moon កែង)

ឈ្មោះ ឃុន ខុនគីមូន ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះបែន ចេស្តា ហៅនាថ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះង្វៀង យ៉ាំងលឿង ហៅជា ភេទប្រុស អាយុ១៨ឆ្នាំ។ ចំពោះបក្ខពួកផ្សេងទៀតដែរកំពុងរត់គេចខ្លួនកម្លាំងជំនាញកំពុងតាមស្រាវជ្រាវដើម្បីឃាត់ខ្លួនមកអនុវត្តច្បាប់បន្ត។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីបន្តរនីតិវិធី។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម