Connect with us

ព័ត៌មានជាតិ

ឈានមុខក្នុងតំបន់! គោលដៅទេសចរណ៍កម្ពុជា ៤ ជាប់ក្នុងបញ្ជីទីតាំងដែលទាក់ទាញបំផុត ទាំង២៥ នៅអាស៊ីឆ្នាំ២០២៦

បានផុស

នៅ

កម្ពុជាបន្តបង្កើនកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ខណៈគោលដៅទេសចរណ៍សំខាន់ៗចំនួន ៤ ទីតាំង ត្រូវបានជាប់ក្នុងបញ្ជី Top 25 គោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី ឆ្នាំ២០២៦ តាមរយៈពានរង្វាន់ Travelers’ Choice Awards របស់ Tripadvisor ដែលផ្អែកលើការវាយតម្លៃពិតប្រាកដពីភ្ញៀវទេសចរជុំវិញពិភពលោក។

ក្នុងចំណោមបញ្ជីដ៏មានកិត្តិយសនេះ កម្ពុជាមានគោលដៅទេសចរណ៍ដ៏លេចធ្លោរួមមាន អង្គរវត្ត ឈរនៅចំណាត់ថ្នាក់ទី២, ប្រាសាទបាយ័ន ឈរនៅចំណាត់ថ្នាក់ទី១៣, សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ឈរនៅភចំណាត់ថ្នាក់ទី២០ និង ប្រាសាទតាព្រហ្ម ឈរនៅចំណាត់ថ្នាក់ទី២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមបេតិកភណ្ឌខ្មែរដ៏លេចធ្លោក្នុងចំណោម Top 25 នៅអាស៊ី សម្រាប់ឆ្នាំ២០២៦ រួមមាន៖

១. ប្រាសាទអង្គរវត្ត – ចំណាត់ថ្នាក់ទី២
ប្រាសាទអង្គរវត្ត (Angkor Wat) ជាប់ចំណាត់ថ្នាក់ទី២ ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញកម្រិតពិភពលោក ដែលបង្ហាញពីភាពអស្ចារ្យនៃស្ថាបត្យកម្ម និងអរិយធម៌ខ្មែរ ខណៈទីនេះនៅតែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាបន្តបន្ទាប់។

យោងតាមក្រសួងទេសចរណ៍ ប្រាសាទអង្គរ មានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ឯផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។

ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង។

https://images.openai.com/static-rsc-4/zhVQd2E_U7bJfV2GRIHrDzKZPELfzlWpo6Sy8VNuKdC5sDEjkkEtEXf1hza2edNV8dMkyLy4pkist1fK2pvCyk-UtigzaE-eau8f5LHnzZGHo-T_Ip3dhIBavIVjHuniwTqRHkRGUhFQhwFA4I0ONOLSbSTGFUdxIa2lKsfUBTcriL1CMio_yL5d7EcnaS20?purpose=fullsize
https://images.openai.com/static-rsc-4/-g7JrDNv4QU8X2OUieYnqn-KZwRvGfDYt_qV5_JhmMZjsIPgmoAaL4szMMXI_wwu1nhI4PaWWUFqp7QA4dlMd97nFUaQrvnsHYQagfAFN6wLZEjZd9wMdQLWyA4qmng4s__gGo0bqxjbAiySsVoC3e_VZL8AnFmVqPo7sylkQeeISoaQd2FNLMcWMQvWZDlL?purpose=fullsize
https://images.openai.com/static-rsc-4/IB2IOOUNJB8noAaHjiNjZUphXNQm4ClpwDxiMbnA2ABdO9Df7a0H1YVQAy7OYEMB5IXAjrWybMtrbNM3y-kPevO13vNclBgxKwI5zc14Rm-_TAwWR1HFb11NGgpfav5L9vT5G4S_5u5WbAn3Ig9W92sHh0LHFIQiZ2K30ufqJ1KE3mrtVreNw03PFPh_r1mH?purpose=fullsize

២. ប្រាសាទបាយ័ន – ចំណាត់ថ្នាក់ទី១៣
ប្រាសាទបាយ័ន «Bayon Temple» ជាប់ចំណាត់ថ្នាក់ទី១៣ ល្បីល្បាញដោយ “ព្រះភ័ក្រ្តញញឹម” លើប្រាង្គប្រាសាទ បង្ហាញអត្តសញ្ញាណសិល្បៈខ្មែរដ៏ល្អវិចិត្រ និងទាក់ទាញអ្នកទស្សនាពីគ្រប់ទិសទី។ ប្រាសាទបាយ័ន កសាងនៅចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនេះ ត្រូវបានកសាងឡើងនៅចំកណ្តាល នៃរាជធានីអង្គរធំ។ ផ្អែកតាមសៀវភៅ តំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ប្រាសាទនេះ មានកំពូល ៤៩ បូករួមនឹងកំពូលក្លោងទ្វារចូល ៥ទៀត សរុប ៥៤ ដែលតំណាងឱ្យខេត្ត-ក្រុងខ្មែរទាំង ៥៤ ក្នុងសម័យកាលនោះ។

ស្ថាបត្យកម្ម៖ តួប៉មនីមួយៗមានមុខ ៤ ខណៈអ្នកប្រាជ្ញមួយចំនួនគិតថា មុខទាំងបួន តំណាងឱ្យព្រះពោធិសសាត់លោកេស្វរៈ ខ្លះទៀតគិតថា ជារូបព្រះបាទជ័យររ្ម័នទី៧។

https://images.openai.com/static-rsc-4/pH4nLE33CmhAnDHAWTy0RKtat8hpUt8lKKpH885Q0Jrd4KCX6jpJrSJcMuRLb2-nYBYoETztAC3txo2hoZ7ls1dOg0y2Oj76iT_RFtGwnRjYF9j6v4bvcaIpSxGbYk4_fh8oX6W-zH75cm5PSW_QkZEtX17WvFJqEMmFGYDPf8_SCf7eeIRNpG_wVO3Kjen2?purpose=fullsize
https://images.openai.com/static-rsc-4/Wh1eaImMuMX0aLnq5wvhkNgraNRVlg9VSltGyZO42U8xo8HmoZNgQXOX2HQmJhRFyFEvR8B-KpMFJtXrAEj3aO6cygJ1yvj5kWsDrjgydVcu3VPnS4g2vhPJlcgIx6k9pWZi9uW5bEndi1Q32OnLkmHQB1SNYTETTiYHRAL97JUYmEuW-BxuaPKc6LX7YeAQ?purpose=fullsize
https://images.openai.com/static-rsc-4/fGo1RhOKQVsXoVffrgloRn78CcnwQ68a5QRVY91lIdmLMEYGAJ2ReMW8YvFfBND8kAYJZ540xQfn3S3o2H19KysgbO-zFOhVoaiKU2OgAxkcJ9OAatgJz7WGjkV3qt3S2rAI1DY0_UFZ00ZmLIJ9OVM0q1LcUCYxzx3aKvunxY9NECuu2eQjl5wWXDRqjA5M?purpose=fullsize

៣. សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង – ចំណាត់ថ្នាក់ទី២០
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (Tuol Sleng Genocide Museum) ជាកន្លែងមានតម្លៃប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ បង្ហាញពីអតីតកាលដ៏ឈឺចាប់ និងជាគន្លងសំខាន់សម្រាប់ការសិក្សាប្រវត្តិសាស្ត្រក្នុងសម័យទំនើប។

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (មន្ទីរស-២១) ស្ថិតនៅក្នុងបរិវេណសាលា២ គឺសាលាបឋមសិក្សាទួលស្លែង និងវិទ្យាល័យទួលស្វាយព្រៃ សាងសង់ឡើ់ង នៅអំឡុងឆ្នាំ១៩៦២ ដែលមានឈ្មោះដើមហៅថា វិទ្យាល័យ ព្រះពញ្ញាយ៉ាត។ សាលាទាំងពីរនេះ ត្រូវបានខ្មែរក្រហមកែប្រែទៅជាមន្ទីរសន្តិសុខ ដោយបានរៀបចំថ្នាក់រៀនឱ្យក្លាយទៅជាបន្ទប់ឃុំឃាំង និងបន្ទប់ធ្វើទារុណកម្ម ហើយបរិវេណមន្ទីរមានហ៊ុំព័ទ្ធដោយបន្លាលួសអគ្គិសនី និងសូម្បីតែអាគារតាមជាន់នីមួយៗ ក៏មានរៀបចំជារនាំងបន្លាលួស ដើម្បីការពារមិនឱ្យអ្នកទោសលោតសម្លាប់ខ្លួនបាន។

https://images.openai.com/static-rsc-4/xLAgdqxqexXnS9aUxCIqtY0cci6OHviUYPVBw3K5sKGo-2d52JrKluG5bN1bg04hYqM-fxQjOAA48vvPasNwCZ7-7E9L2gnJcZYUoHA3_T990JvXOrwgq9ylhm4F0QatFkt7MN2LlsmB2Pew_oKsi5CVJWF9GvBGeOtGVhOXvT99BXohDi1JvnhTW9DhLZ6M?purpose=fullsize
https://images.openai.com/static-rsc-4/n8GaCL5zVZgJnb2lhuMAPjzKrQ4ogrQeP1dvZqt7s6rXrvC6w0XKNuATrDAxSjrwZCVsXKc-hdyaF4V9vFiUf372kcbncmDKNuoxJa2_GjD7okdCd7a7sJs1qtgd8DUSC-tmnnNPB22a2jHdQKxShAP7FI-jhwOeDfABArOHziRq7umEZNJOGAPsOnH7G_r0?purpose=fullsize
https://images.openai.com/static-rsc-4/xZLEvZhlSmVf4M54IwwHgwzVJhhwftzgH0zrD0tiX80kl5t7-t0eWGC5Wdd4QR4tGRd8LVxJfcOOwcTdApGRaKICeIlK3sGpa_AIZmVAR7Z7Gxyvjnldh2yMSE9ddEpzhAxguqyrgrQ3u95UDpyqHHhg-bZ8OzAuruakZFZhTfQwq9ScKKDsAPkRI9Swwrx1?purpose=fullsize

៤. ប្រាសាទតាព្រហ្ម – ចំណាត់ថ្នាក់ទី២៣
ប្រាសាទតាព្រហ្ម (Ta Prohm Temple) មានភាពល្បីល្បាញ និងលេចធ្លោ ដោយលក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្ម និងហ៊ុមព័ទ្ធទៅដោយធម្មជាតិ។ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងចំណោមប្រាសាទបុរាណ ដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្ម គឺជាបុរាណដ្ឋានដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើត ខ្លោងទ្វារជ័យ ក្រុងអង្គរធំ ដែលមានចំងាយប្រមាណ៣គីឡូម៉ែត្រ ប្រាសាទតាព្រហ្ម កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម នៅលើដីរាបស្មើ ប្រមាណជាង ៧៣ហិកតា។

ប្រាសាទតាព្រហ្ម កសាងឡើងក្នុងឆ្នាំ១១៨៦ នៃគ្រឹស្តរាជ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ (ជាប្រាសាទព្រះពុទ្ធសាសនាមហាយាន) កសាងឡើងដើម្បីឧទ្ទិសថ្វាយ ព្រះមាតារបស់ព្រះអង្គ ដែលមានរូបតំណាងជាទម្រង់ព្រះនាងប្រាជ្ញាបារមី ជាភាពល្អឥតខ្ចោះនៃប្រាជ្ញា” (ជាភាសាសំស្រ្តឹត ហៅថា ប្រាជ្ញាបារាមីតា) តំណាងឱ្យព្រះវរមាតានៃព្រះពោធិសត្វគ្រប់អង្គ។ យោងតាមស្តម្ភសិលាចារឹកនៅប្រាសាទតាព្រហ្ម បានរៀបរាប់ថា ដោយសារប្រាជ្ញាបារមី ” Prajnaparamita” ជាទេពដ៏សំខាន់ ព្រះរាជាបានដាក់តម្កល់ នៅទីសក្ការៈនៃតួប៉មកណ្តាល និងមានបដិមាចំនួន២៦០អង្គ បានតម្កល់នៅជុំវិញនៃប្រាសាទកណ្តាលនោះ។

https://images.openai.com/static-rsc-4/WVdrjSgeXgN_BWT91JDiG4ONPVuBNN2pJTvrnjtXj2qQVITKMBIO6pbDDw74uHiVcooYB9G3pKxkMDUGR0y28rHGOLun-G82rnEBujjntOXoxTwBiPR6CSdm2rvP27aDzYXVLfaBlSdwX1eUTDZNK3PAOJNGpxCnFTXiWp6Lb3NgTpZKT78iZ4pI31Ou1382?purpose=fullsize
https://images.openai.com/static-rsc-4/aSrdUjUd-oJXqeCoYmXoMHa6pgBbb2MkCTb6RJPssh76MKtyRq3LZCol0Aj0ALXUNqi2fAUtQBxh2N871fYF-FxD2GuNSWNSkgTFSAzgPzVUp1-HEPLitsJbR_tpYxf1xzQqBhiXg7D1bJ1pss70WXsHRaaA5Uu4B2rQN3Ffcrvu74TxQlmxsvfMfjqAC5av?purpose=fullsize
https://images.openai.com/static-rsc-4/FuVZMbwFYRfq4auHUT1JZx3dkRI485vQxv0P5NoZKTJxHGgI4Pa-Q15R00TvafrdmBEOvtE35vH0naIF39GfV0-eRxbwbmXUd-4XOZNIMn9BEkZqFe7A6Y45YjHGHWKKEhrhzcKo6_8Hw8PFHOCXOksaR4BwXht4P6nKoLFFKR14H7sgOutOLhZnm7KMtEo2?purpose=fullsize

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម