Connect with us

ព័ត៌មានជាតិ

​ទៅលេង​ក្រុង​បាត់ដំបង​ មាន​តំបន់ទេសចរណ៍ ៣៤ កន្លែង ​ទាក់ទាញទេសចរទៅ​កម្សាន្ត

បានផុស

នៅ

ក្នុងអាណាចក្រខេត្តបាត់ដំបង​សម្បូរទៅដោយរមណីយដ្ឋាន សហគមន៍ និង​គោលដៅ​ទេសចរណ៍ដ៏សំបូរបែប​សម្រាប់​បម្រើ​ដល់វិស័យ​ទេសចរណ៍។

ទីតាំង​ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ប្រពៃណី និង​ធនធានធម្មជាតិ​ជា​ចំណុចលេចធ្លោទាក់ទាញ​ភ្ញៀវ​ជាតិ​និងអន្តរជាតិ​ចង់​​មកដើរកម្សាន្ត​​ក្នុងខេត្តនៅ​ភាគ​ពាយ័ព្យ​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បាន​ប្រាប់កម្ពុជាថ្មី​ឲ្យ​ដឹង​ថា ទូទាំងខេត្តបាត់ដំបង​មានគោលដៅទេសចរណ៍សរុប​​ចំនួន ១១៥ ទីតាំង។ ដោយឡែកក្នុងក្រុង​បាត់ដំបង​មានកន្លែង​កម្សាន្ត​ចំនួន ៣៤ ទីតាំង ក្នុង​នោះ​មាន រមណីយដ្ឋានទេសចរណ៍ចំនួន ០១ ទីតាំង សហគមន៍ទេសចរណ៍​និងអេកូទេសចរណ៍ចំនួន ០១ ទីតាំង តំបន់គោលដៅទេសចរណ៍មានចំនួន ១៥ ទីតាំង សារមន្ទីរមានចំនួន ០២ ទីតាំង និង​ទេសចរណ៍សាសនាមានចំនួន ១៥ ទីតាំង។

តំបន់​គោលដៅ​ទេសចរណ៍ទាំង ៣៤ ទីតាំង​នៅក្នុងក្រុង​បាត់ដំបង​មាន​ដូចជា៖

១-(សួនទឹកសុភមង្គល) មានទីតាំងស្ថិតក្នុង ភូមិបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានចម្ងាយ ៥ គីឡូម៉ែត្រពីក្រុង​បាត់ដំបង ដែល​គ្រប់គ្រងដោយឯកជន ។

២-(ភូមិទេសចរណ៍ វប្បធម៌វត្តគរ) ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ​១ ​គីឡូម៉ែត្រ​ពីក្រុង ជា​ប្រភេទសហគមន៍ទេសចរណ៍វប្បធម៌ ដែល​គ្រប់គ្រងដោយរដ្ឋនិងពលរដ្ឋ។

៣-(ស្ពានថ្មចាស់ ឆ្នាំ១៩១៦) ស្ថិតក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ជា​ប្រភេទវប្បធម៌ប្រវត្តិសាស្ត្រ ដែល​គ្រប់គ្រងដោយរដ្ឋ។

៤-(សំណង់អាគារអភិរក្ស) ស្ថិតក្នុងក្រុងបាត់ដំបង ជាប្រភេទ វប្បធម៌ប្រវត្តិសាស្ត្រ ការគ្រប់គ្រងដោយរដ្ឋ។

៥-(វាលស្រែឯកភ្នំ) ប្រភេទទេសចរណ៍កែច្នៃ ស្ថិតក្នុង ភូមិអូរតានប់ សង្កាត់ក្រិកដូនទាវ ក្រុងបាត់ដំបង មានចម្ងាយ ០៩ គម ពីក្រុង ការគ្រប់គ្រងដោយ​ឯកជន។

៦-(កន្លែងធ្វើនំបញ្ចុករំចេក) ផលិតផលទ្រទ្រង់ទេសចរណ៍មូលដ្ឋាន ស្ថិតក្នុងភូមិរំចេក ៣ សង្កាត់រតន: ក្រុងបាត់ដំបង មានចម្ងាយ ២ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយប្រជាពលរដ្ឋមូលដ្ឋាន។

៧-(អាងក្រពើ )ប្រភេទផលិតផលទ្រទ្រង់ទេសចរណ៍មូលដ្ឋាន ស្ថិតក្នុង ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង មានចម្ងាយ ៤.៥ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងប្រជាពលរដ្ឋមូលដ្ឋាន។

៨-(សម្រស់ដងស្ទឹងសង្កែ) ប្រភេទទេសចរណ៍វប្បធម៌សិល្ប: ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋមូលដ្ឋាន។

៩-(ហ្វាពន្លឺសិល្ប:) ប្រភេទទេសចរណ៍វប្បធម៌សិល្ប: ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង​បាត់ដំបង មានចម្ងាយ ៤ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយអង្គការមិនស្វែងប្រាក់ចំណេញ។

១០-(អគារមន្ទីរទេសចរណ៍ខេត្តអំឡងឆ្នាំ ១៩២០) ជាប្រភេទទេសចរណ៍សិល្ប: ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។

១១-(សួនសម្តេចក្រឡាហោម ស ខេង) ប្រភេទទេសចរណ៍កែច្នៃ (សួនសាធារណះ) ស្ថិតក្នុងភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។

១២-(រូបសំណាកនាគសន្តិភាព ២០០៧) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គ្រប់គ្រងដោយរដ្ឋ។

១៣-(ប៉មវត្តសំពៅ ឬប៉ម ជប៉ុន ចន្លោះឆ្នាំ១៩៤២-១៩៤៣) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។

១៤-(ស្ពានរថភ្លើងឆ្នាំ១៩៣១) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង គ្រប់គ្រងដោយរដ្ឋនិងឯកជន។

១៥-(ផ្សារធំបាត់ដំបងឬផ្សារណាត់ ១៩៣០) ប្រភេទផ្សារទេសចរណ៍ ស្ថិតក្នុងសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១.៥ គីឡូម៉ែពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។

១៦-(វិថីម្ហូបអាហារ) ប្រភេទផ្សារទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។

១៧-(វិថីទេសចរណ៍បាត់ដំបង) ប្រភេទទេសចរណ៍សិល្ប: (កន្លែងកម្សាន្ត) ស្ថិតក្នុងភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១.២ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។

១៨-(សារមន្ទីរខេត្តឆ្នាំ១៩៦៨) ប្រភេទសារមន្ទីរវប្បធម៌ ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។

១៩-(សារមន្ទីរប្រវត្តិសាស្ត្រខេត្តឆ្នាំ១៩០៥) ប្រភេទសារមន្ទីរប្រវត្តិសាស្ត្រខេត្ត ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រងដោយ រដ្ឋ/ឯកជន។

២០-(វត្តកំផែង ឆ្នាំ១៩១០) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។

២១-(វត្តស្វេតឆ័ត្រគុញ្ជាជ័យ ហៅវត្តដំរីស ឆ្នាំ១៩០៤) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។

២២-(វត្តពិភិទ្ធារាម ហៅវត្តពិភិទ ឆ្នាំ១៨៤០) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។

២៣-(វត្តសង្កែធារាម ហៅវត្តសង្កែ ឆ្នាំ១៨៤៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងការគ្រប់គ្រងដោយរដ្ឋ។

២៤-(វត្តវិបុល្លថារាម ហៅវត្តកណ្តាល ឆ្នាំ១៨៥២) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ១ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ ។

២៥-(វត្តពោធិ៍វាល១៨៤៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។

២៦-(វត្តគរ ១៨៨៥) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិវត្តគរ ឃុំវត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ២ គមពីក្រុង ការគ្រប់គ្រងដោយរដ្ឋ ។

២៧-(វត្តចម្រើនសិរីជ័យមង្គល ហៅវត្តកំពង់សីមា ឆ្នាំ១៨៨៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ៤.៣ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។

២៨-(វត្តប្រាសាទបច្ចាមិត្ត ហៅវត្តក្តុល១៩៤៧) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង មានចម្ងាយ ៥.៥គម ពីក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។

២៩-(វត្តកល្យាណមិត្ត ហៅវត្តខ្សាច់ពោយ) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុង ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ៧.៥ គ.មពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។

៣០-(លោកតាដំបងក្រញួង) ប្រភេទទីសក្ការៈបូជា ស្ថិតក្នុងក្រុងបាត់ដំបង មានចម្ងាយ ១គ.ម ពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។

៣១ (ព្រះមហាគន្ធកុដ្ឋ) ប្រភេទទីសក្ការៈបូជា ស្ថិតក្នុងភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ៦.៥ គ.មពីក្រុង គ្រប់គ្រងដោយពុទ្ធសានិក។

៣២- (អង្គការពុទ្ធសាសនាដើម្បីការអប់រំ​នៅកម្ពុជា) ប្រភេទគ្រិះស្ថានសាសនា(ព្រះពុទ្ធសាសនា) ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់ វត្តគរ ក្រុងបាត់ដំបង ចម្ងាយ ៥ គមពីក្រុង ការគ្រប់គ្រងដោយអង្គការ។

៣៣-(ព្រះវិហារចិន សង្កាត់ស្វា យប៉ោ) ប្រភេទ ទីគោរពបូជា ស្ថិតក្នុង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១ គម ពីក្រុង ការគ្រប់គ្រងដោយសមាគមន៍។

៣៤-(ព្រះវិហារកាតូលិក ពេទ្យយាយជី) ប្រភេទទីគោរពបូជា (គ្រិស្តសាសនា) ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ២.៧ គមពីក្រុង គ្រប់គ្រងដោយឯកជន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣៤ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម