Connect with us

កីឡា

កីឡាករ​ ផល​ ផានីត​ សមត្ថភាព​របស់​ខ្លួន​នៅ​មាន​កម្រិត​ត្រូវ​ពង្រឹង​ច្រើន​ចំណុច​ទៀត​

បានផុស

នៅ

កីឡាករ​បាល់​ដេញ​របស់​ស្នងការរាជធានីភ្នំពេញ​ ផល​ ផានីត​ ថា​រូប​គេ​នៅ​មិន​ទាន់​មាន​សមត្ថភាព​ខ្លាំង​ ឬ​ល្អ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ ពោល​ត្រូវ​ពង្រឹងច្រើន​ចំណុច​ទៀត​ដូច​ជា​ការ​លោត​ ការ​ធ្វើ​រនាំង​ និង​បន្ថែមភាព​រហ័សរហួន​ថែម​ទៀត​ផង​ដែរ។​

កីឡាករ ផល​ ផានីត

ផល​ ផានីត​ បាន​ឲ្យ​ដឹង​ថា​ បើ​ឲ្យ​ដាក់​ចំណាត់​ថ្នាក់​ខ្លួន​ឯង​លេខ​ប៉ុន្មាន​នៅ​ស្រុក​ខ្មែរ​គឺ​មិន​ដឹង​ទេ​ ប៉ុន្តែ​យល់​ឃើញ​ថា​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ទៀត​ដែល​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត។​ ចំណុច​ខ្វះ​ខាត​ដែល​ត្រូវ​ពង្រឹង​នោះ​គឺ​ភាព​រហ័សរហួន​ត្រូវ​ការ​បន្ថែម​ល្បឿន​ជាង​នេះ​ ព្រោះ​បច្ចុប្បន្ន​នេះ​លេង​នៅ​យឺត។​

ចំពោះ​ការ​លោត​ចាប់​រនាំង​ក៏​មិន​ទាន់​បាន​ល្អ​នោះ​ដែរ​ ស្រប​ពេល​ការ​លោត​ទៀត​សោធ​គឺ​នៅ​ទាប​នៅ​ឡើយ​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ។​ ដូច្នេះ​ហើយ​ប្រសិន​បើ​ចង់​បន្ត​ដំណើរ​ និង​អាច​ទទួល​បាន​ភាព​ជោគជ័យ​បន្ថែម​លើ​អាជីព​នេះ​គឺ​ត្រូវ​តែ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់តទៅ​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ផល​ ផានីត

បញ្ជាក់​ដែរ​ថា​ ផល​ ផានីត​ ជា​កីឡាករ​ជំនាញ​បាល់​ដេញ​របស់​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ។​ រូប​គេ​ជា​កីឡាករ​ចាស់​វស្សា​មួយ​រូប​ដែរ​ក្នុង​វិស័យ​កីឡា​បាល់​ទះ​នេះ​ និង​ធ្លាប់​រួមរស់​ជា​មួយ​វិសាខា​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​មុន​ផ្លាស់​មក​ក្រសួងមហាផ្ទៃ។​ រូប​គេ​កំពុង​ហ្វឹកហាត់​ដើម្បី​ត្រៀម​ជួយ​ក្រុម​ក្នុង​ការ​ប្រកួត​តេជោលីគ​ លើក​ទី៣​ នៅ​ថ្ងៃ​ទី១៦​ ខែ​ឧសភា​ ២០២៦​ នេះ​ផង​ដែរ៕​

កីឡាករ ផល​ ផានីត

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម