ព័ត៌មានអន្ដរជាតិ
Chevron៖ កង្វះខាតប្រេងអាចលេចចេញជាបញ្ហាទូទាំងពិភពលោក ជាពិសេសអាស៊ី
ក្រុមហ៊ុនប្រេងយក្សនៅអាមេរិក Chevron ដែលជាក្រុមហ៊ុនមេរបស់ Caltex បាននិយាយកាលពីថ្ងៃចន្ទថា កង្វះខាតប្រេងសកល អាចចាប់ផ្ដើមលេចចេញជាបញ្ហាជាក់ស្ដែង ប្រសិនបើច្រកហ័រមូហ្សនៅតែបន្តបិទ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Chevron លោក Mike Wirth បានព្រមានយ៉ាងដូច្នេះ ចំពេលដែលភាពស្រពេចស្រពិលនៃជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់នៅតែបន្ត ដោយបង្កការអូសបន្លាយនៃវិបត្តិច្រកហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេង ២០% នៃតម្រូវការសកលមុនជម្លោះផ្ទុះឡើងចុងខែកុម្ភៈ។
លោក Wirth បាននិយាយក្នុងវេទិកាពិភាក្សាមួយថា៖ «យើងនឹងចាប់ផ្តើមឃើញការខ្វះខាតជាក់ស្តែង» ដោយកត់សម្គាល់អំពីការផ្គត់ផ្គង់លើសតម្រូវការក្នុងទីផ្សារពាណិជ្ជកម្ម ការស្តុកប្រេងនៅលើនាវាដើម្បីបញ្ចៀសទណ្ឌកម្ម និងការប្រើប្រាស់ច្រើននៃប្រេងស្ដុករបស់ជាតិ។
លោក Wirth ថ្លែងថា៖ «សេដ្ឋកិច្ចរបស់ប្រទេសនានា នឹងត្រូវថយចុះ»។ អាស៊ីពឹងផ្អែកខ្លាំងជាងគេលើផលិតកម្មប្រេង និងរោងចក្រចម្រាញ់ប្រេងពីឈូងសមុទ្រពែរ្ស ខណៈអឺរ៉ុប ទំនងជារងផលប៉ះពាល់បន្ទាប់។
នាយកប្រតិបត្តិដដែលបានកត់សម្គាល់ថា សហរដ្ឋអាមេរិក ដែលជាអ្នកនាំចេញប្រេងឆៅសុទ្ធ ក៏ត្រូវរងផលប៉ះពាល់ផងដែរ ទោះបីជាវាស្រាលជាងប្រទេសដទៃទៀតក្ដី។
លោក Wirth បាននិយាយទៀតថា ផលប៉ះពាល់ជារួមនៃការបិទច្រកសមុទ្រហ័រមូហ្ស គឺ «អាចមានទំហំធំដូចនៅទសវត្សរ៍ឆ្នាំ ១៩៧០»។ ការរំខានដល់ការផ្គត់ផ្គង់ធំៗ២ក្នុងទសវត្សរ៍នោះ បានធ្វើឱ្យសេដ្ឋកិច្ចនៅជុំវិញពិភពលោករង្គោះរង្គើ ដែលនាំឱ្យមានការកំណត់កម្រិតប្រេងឥន្ធនៈ និងអ្នកប្រើប្រាស់តម្រង់ជួរគ្នាចាំទិញប្រេងនៅតាមស្ថានីយលក់រាយ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


