កីឡា
សែន រ៉ាដេត មិនសូវសំបូរទីផ្សារដូចកីឡាករក្មេងៗ ប៉ុន្តែការគាំទ្រពីអ្នកតាមដានប្រដាល់នៅតែច្រើន
អ្នកលេងគុនខ្មែរចាស់វស្សា សែន រ៉ាដេត ទោះមិនសូវមានទីផ្សារប្រកួតច្រើនដូចកីឡាករក្មេងៗក្នុងពេលឥលូវនេះមែន ប៉ុន្តែសន្ទុះនៃការស្រឡាញ់គាំទ្ររូបគេនៅតែមានច្រើន និងបានជំរុញឲ្យខ្លួនបន្តខំប្រឹងប្រែងទាំងការប្រកួតហ្វឹកហាត់ និងប្រកួត។

កីឡាករ សែន រ៉ាដេត
សែន រ៉ាដេត បានឲ្យដឹងថា ទទួលស្គាល់ថាទីផ្សារប្រកួតសម្រាប់រូបគេគឺមិនសូវសំបូរដូចកីឡាករក្មេងៗជំនាន់ក្រោយឥលូវនេះទេដោយសារតែខ្លួនចាត់ចូលជាកីឡាករចាស់មួយរូបហើយលើវិស័យប្រដាល់នេះ។ យ៉ាងណាអ្វីដែលខ្លួនសង្កេតមើលនោះសន្ទុះនៃការគាំទ្រនៅពេលប្រកួតម្ដងៗមានច្រើនដដែលមិនថាពេលឈ្នះ ឬចាញ់ក៏ដោយ។

កីឡាករ សែន រ៉ាដេត
អ្នកប្រដាល់ដើមកំណើតពីខេត្តកោះកុងរូបនេះបន្ថែមទៀតថា នៅពេលដែលគិតដល់ការស្រឡាញ់គាំទ្រពីសំណាក់អ្នកតាមដានប្រដាល់បានធ្វើឲ្យរូបគេនៅតែមានកម្លាំងចិត្តលើវិថីប្រដាល់នេះតទៅមុខទៀតផងដែរ។ បច្ចុប្បន្នវ័យច្រើនបន្តិចមែន ប៉ុន្តែទឹកចិត្តខំប្រឹងប្រែងហ្វឹកហាត់ និងការតស៊ូក្នុងការប្រកួតផ្សេងៗឲ្យអស់ពីសមត្ថភាពគឺនៅតែមានជូនអ្នកគាំទ្រខ្លួនដដែល។

កីឡាករ សែន រ៉ាដេត
បញ្ជាក់ដែរថា សែន រ៉ាដេត ជាកីឡាករចាស់វស្សាមួយរូបហើយនៅក្នុងវិស័យប្រដាល់គុនខ្មែរនេះ និងបានចូលប្រឡូកជាច្រើនឆ្នាំមកហើយ។ បើទោះជាកីឡាករក្នុងជំនាន់ជាមួយរូបគេខ្លះៗបោះបង់អាជីពនេះជាយូរមកហើយក្ដី ឬកីឡាករខ្លះបានធ្លាក់ទម្រង់ប្រកួតយ៉ាងណា ប៉ុន្តែ សែន រ៉ាដេត នៅតែរក្សារាងកាយបានល្អ និងរក្សាទម្រង់ប្រកួតជក់ចិត្តដដែលជូនអ្នកគាំទ្រគុនខ្មែរ។ ចំណុចខំប្រឹងប្រែង និងការប្រកួតបង្ហាញអស់ៗពីសមត្ថភាពនេះហើយទើបធ្វើឲ្យរូបគេនៅតែជាទីស្រឡាញ់សម្រាប់អ្នកគាំទ្រ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


